សិល្បៈ​ជាតិ​៖ រឿង​រ៉ាវ​ជីវិត​ពិត​របស់​តារា​សម្ដែងស្រី​ សឿ សុធារ៉ា មួយ​រយៈ​ធំ​ហើយ ដែល​តារា​រូប​នេះ​ជួបតែ​រឿង​ទុក្ខ​សោក​ និង​អកុសល​ បែក​បាក់​គ្រួសារ និង​ព្រាត់ប្រាស់​អ្នក​មាន​គុណ។​យ៉ាង​ណា​មិញ​ជីវិត​ ដែល​ធ្លាប់​តែ​អួរអាប់ ហាក់​ដូច​ជា​មាន​ពន្លឺ​ឡើងវិញ​បន្តិច​ ក្រោយ​ពេល​ដែល​តារា​ស្រី​រូប​នេះ​បាន​នាំ​កូន​ៗ​ ចូល​ទៅ​រស់​នៅ​ក្នុង​ទ្រនំ​ថ្មី​ដែល​ជា​អំណោយ​ផ្ដល់​ដោយ​ ឯកឧត្តម​ ខៀវ​ កាញារីទ្ធ។ នេះ​បើយោង​តាម​វីដេអូ​មួយ​ផ្សាយ​លើ​ទំព័រហ្វេសប៊ុក​របស់​តារា​សម្ដែង​សាវីន​ ហ្វីលីព។

កាល​ពី​ពេល​ថ្មីៗ​នេះ​ តារា​សម្ដែង​សាវីន ហ្វីលីព បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​លោក​ និង​ក្រុម​ការងារ​បាន​ទៅ​សួរសុខទុក្ខ​អ្នក​នាង សឿ សុធារ៉ា និង​ក្រុម​គ្រួសារ​នៅផ្ទះ​ថ្មី​ ដែល​ស្ថិត​នៅ​ក្នុង​បុរី ម៉ន ដានី គម្រោង​ទី​១៤ ដែល​ផ្ទះ​នោះ​ដែរ​ គឺជា​អំណោយ​ពី​ឯកឧត្តម ខៀវ កាញារីទ្ធ ដែល​មាន​តម្លៃ​ប្រមាណ​ជាង ២ម៉ឺន​ដុល្លារ​។

នៅ​ក្នុង​វីដេអូ​នោះ​ដែរ​ ក្មួយស្រី សាពូន ដារ៉ាពិមាន បាន​បង្ហាញ​ពី​ក្ដី​រំភើប​រីករាយ​និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​លោក​តា ខៀវ កាញារីទ្ធ ដែល​ជួយ​ឱ្យ​ក្មួយ ម្ដាយ និង​ប្អូន​បាន​ផ្ទះ​មួយ​រស់​នៅ​សមរម្យ​នឹង​គេ​។

ជាកត់សម្គាល់​ ​កូន​ស្រី​ ច្បង​ របស់​អតីត​គូស្នេហ៍​ល្បី​គឺ​លោក សាពូន មីដាដា និង​អ្នក​នាង​ សឿ សុធារ៉ា គឺជា​ក្មេង​ស្រី​កតញ្ញូដឹង​គុណ​ឪពុក​ម្ដាយ ហើយ​ក៏​ជា​ក្មេង​ដែល​មាន​ដុង​សិល្បៈ​ពេញ​ខ្លួនផង​ដែរ​ ព្រោះ​មាន​ឈាម​ជ័រ​ទាំង​ខាងឪពុក​និង​ម្ដាយ​ជា​អ្នក​សិល្បៈ​​សម្ដែង​ និង​ចម្រៀង​ ដោយ​ក្មួយស្រី ពិមាន បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ ខារ៉ាអូខេ ជាច្រើន​រួច​មកហើយ​៕

Share.