សិល្បៈជាតិ៖ បន្ទាប់ពី​កញ្ញា អាណា​រ៉ូ​ស ចេញមក​បង្ហោះ​សារ​បង្ក​ភាព​ភ្ញាក់ផ្អើល​លើ​បណ្ដាញ​សង្គម ដោយ​រៀបរាប់​ពី​រឿង​ណាត់ជួប​ខ្លួន​ដែលជា​តារា​ល្បី​ទៅ​បាយ​ថ្ងៃ​មួយពេល​ក្នុងតម្លៃ​ខ្លួន ៣០០០ ដុល្លារ​នោះ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម និង​អ្នកសិល្បៈ​ជាច្រើន​ផ្សេងទៀត​ចាត់ទុកថា ជារឿងបន្ទាប​តម្លៃ​កិត្តិយស​តារា​សិល្បៈ​ពិតប្រាកដ។

យ៉ាងណាមិញ​នាពេលថ្មីៗនេះ កញ្ញា អាណា​រ៉ូ​ស បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នោះ៖ «ថ្លៃ​ស៊ី​បាយ​ថ្ងៃ3000$ចាស តារា​ល្បី​ស៊ីថ្លៃ​តិច​ហើយ តែ​គ្រាន់តែ​ស៊ី​បាយ​ធម្មតា​ទេ​ចង់​ជួប​តារា​ល្បី បើ​គ្រាន់តែ​ថ្លៃ​ស៊ី​បាយ​ថ្ងៃ 3000$ មិន​ចំណាយ ថយ​អោយ​ឆ្ងាយ មិនមែន​មុខលុយ​ទេ តែ​ខ្ញុំ​ជាតា​រា គួរ​យល់» ដោយ​សំណេ​របស់​នាង​បាន​ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹក​ស្ដែង​ឱ្យឃើញថា នាង​បាន​ឆាត​ឆ្លើយឆ្លង​គ្នា​ជាមួយ​អ្នក​ព្យាយាម​ច​ចារ​ណាត់ជួប​ឱ្យទៅ​បាយ​ថ្ងៃ​ជាមួយ​ថៅកែ​ចិន។

ក្រោយ​ការ​បង្ហោះ​នោះ គេ​ឃើញ​មាន​អ្នកសិល្បៈ​ជាច្រើន​នាក់​បាន​ប្រតិកម្ម​ចំពោះ​ពាក្យសម្ដី​របស់​កញ្ញា អាណា​រ៉ូ​ស ដោយនៅ​ក្នុងនោះ លោកជំទាវ ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ក៏បាន​ប្រតិកម្ម​ដែរ​ថា ៖ «អ្នកសិល្បៈ​ពិតប្រាកដ​គេ​មិន​ធ្វើ​ការងារ​បែបនេះ​ទេ»។

រីឯ​លោក កៅ សីហា អ្នកដឹកនាំ​សម្ដែង​ល្បី​មួយរូប​បាន​បញ្ចេញមតិ​ប្រតិកម្ម​ថា ៖ «កុំ​យក​ងារ​ជាតា​រា ឬ​អ្នកសិល្បៈ មក​សរសេរ​បែបនេះ​អូន។ មុន​ធ្វើ​អី​មួយ គួរ​គិត​ឱ្យបាន​វែងឆ្ងាយ មិនមែន​ចេះតែ​លេងសើច យក​like យក​ល្បី​តាមរយៈ ទង្វើ​ចឹងៗទេ។ បំណងល្អ​ពី​បង»។

ហើយ​តារាចម្រៀង​ស្រី ស៊ុន ស្រី​ពេជ្រ ក៏បាន​លូក​មាត់​រឿងនេះ​ដែរ​ថា ៖ «និយាយ​មក​សុទ្ធតែ​ខ្លួនឯង​អ្នកសិល្បៈ អ្នកសិល្បៈ​ពិតប្រាកដ​គេ​ថ្លៃថ្នូរ​មាន​កិត្តិយស​ណាស់ មិន​ដូច​នាង​ទេ ការងារ​មិនដឹង​អ្វី​អោយ​ប្រាកដ បងស្រី​គួរ​មាន​វិធានការ​ចំពោះ​ម្នាក់​នឹង​ឆាប់​កាន់តែ​ល្អ ដោយ​ក្តី​គោរព​បងស្រី​ប្រធាន​សមាគម»។

ក្រៅពី​អ្នកសិល្បៈ​ហើយ​នោះ អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​នាក់​ទៀត​ក៏បាន​ចូលរួម​បញ្ចេញមតិ​មិន​ពេញចិត្ត​ដែរ​ថា ៖ «តារា​ខាង​ណា​នាំអោយ​ខូច​ឈ្មោះ​តារា​គេ​ត្រឹមត្រូវ​អត់​ហើយ» «ម្នាក់​នឹង​មួយ​បំផ្លាញ​កិត្តិយស​អ្នកសិល្បៈ​ណាស់​បង» «អោយតែ​គេ​មើលងាយ​អ្នក​សិ​ល្បះ​ម៉​ង​មនុស្ស​ប្រភេទ​នេះ» «មិនដឹង​តារា​អី​ទេ ពាក្យ​ថា​តារា​ខ្ពស់​ណាស់​នៅលើ​មេឃ​មិន​ងាយ​យកបាន​ឡើយ។ តែ​ពាក្យ​តារា​សម័យនេះ​ផុស​តែ​តាម Tik tok បាន​ថត​MV ឬ ពាណិជ្ជកម្ម​បន្ដិច​ក៏​ក្លាយជា​តារា(តារា​រះ​លើដី) ។ ខ្ញុំ​សុំ​មិន​យល់​ហិ​ហិ»

ភ្ជាប់​ជាមួយ​ករណី​ខាងលើនេះ អ្នកលេង​បណ្ដាញ​សង្គម​ភាគច្រើន​សុទ្ធតែ​ដាក់​ការស្ដីបន្ទោស​ថា កញ្ញា អាណា​រ៉ូ​ស តែងតែ​បង្ក​សកម្មភាព​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​របស់​អ្នកសិល្បៈ ជាពិសេស​នោះ​គឺ​ការយក​ពាក្យ​ជា តារា ម​កបាំងមុខ​ទង្វើ​មិនល្អ​របស់ខ្លួន។ អ្នកលេង​បណ្ដាញ​សង្គម​គ្រប់គ្នា​បាន​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រ ពិនិត្យមើល​ចំពោះ​ករណីនេះ ហើយ​គួរ​មាន​ចំណាត់ការ​ការអប់រំ​ណែនាំ បញ្ឈប់​សកម្មភាព​រប​ស់​កញ្ញា​បន្តទៀត៕

Share.