អតីត​អាជ្ញាកណ្ដាល​ FIFA កម្ពុជា​ លោក​ លឹម​ ប៊ុនធឿន និងលោក អ៊ីវ ទីណា កាន់កញ្ច៉ែជាអា​ជ្ញា​កណ្តាល ចាយ​កាត់​ច្រើន​ជាកគេ ​នៃពាន​រង្វាន់​បាល់ទាត់​​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ២០២៣-២៤ នៅវគ្គ​៨ក្រុម​ចុងក្រោយ​ជើង​ទី១។

ខាងក្រោម​នេះ​ជាអាជ្ញាកណ្ដាល ១៣រូប​ដែល​បាន​ចាយកាត​ មាន​ដូច​ខាង​ក្រោម៖

លោក លឹម ប៊ុនធឿន កាត់សេចក្ដីបាន ១ប្រកួត ចាយកាតសរុប ១៣សន្លឹក កាតក្រហម ១សន្លឹក
លោក អ៊ីវ ទីណា កាត់សេចក្ដីបាន ២ប្រកួត ចាយកាតសរុប ១៣សន្លឹក កាតក្រហម ១សន្លឹក
លោក ពឹង សុជាតិ កាត់សេចក្ដីបាន ២ប្រកួត ចាយកាតសរុប ១០សន្លឹក កាតក្រហមគ្មាន
លោក ឃួន វីរ: កាត់សេចក្ដីបាន ១ប្រកួត ចាយកាតសរុប ៨សន្លឹក កាតក្រហម ១សន្លឹក
លោក នៅ ភក្ដី កាត់សេចក្ដីបាន ១ប្រកួត ចាយកាតសរុប ៤សន្លឹក កាតក្រហមគ្មាន
លោក ឃិន ឧសីហា កាត់សេចក្ដីបាន ១ប្រកួត ចាយកាតសរុប ៤សន្លឹក កាតក្រហមគ្មាន
លោក ថន ថាវ័ន្ត កាត់សេចក្ដីបាន ១ប្រកួត ចាយកាតសរុប ៣សន្លឹក កាតក្រហមគ្មាន
លោក ឆន បញ្ញា កាត់សេចក្ដីបាន ១ប្រកួត ចាយកាតសរុប ២សន្លឹក កាតក្រហមគ្មាន
លោក សារី ថាណាក់ កាត់សេចក្ដីបាន ១ប្រកួត ចាយកាតសរុប ២សន្លឹក កាតក្រហមគ្មាន
លោក ហាក់ ដា កាត់សេចក្ដីបាន ២ប្រកួត ចាយកាតសរុប ១សន្លឹក កាតក្រហមគ្មាន
កញ្ញា ផ្លុង ពេជ្រអក្ខរ៉ា កាត់សេចក្ដីបាន ១ប្រកួត ចាយកាតសរុប ១សន្លឹក កាតក្រហមគ្មាន
លោក ស៊ុំ វីយូរ៉ា កាត់សេចក្ដីបាន ២ប្រកួត ចាយកាតសរុប ១សន្លឹក កាតក្រហមគ្មាន
លោក ជួប វិសាល កាត់សេចក្ដីបាន ១ប្រកួត ចាយកាតសរុប ១សន្លឹក កាតក្រហមគ្មាន

ស្របពេល​ក្រុម​ចំនួន ​៨​ដែល​នៅ​សល់​បេសកម្ម​ប្រជែង​យក​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ឆ្នាំ​ មាន​ដូចជា បឹងកេត, ISI ដង្កោសែនជ័យ, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, វិសាខា, គីរីវង់​សុខសែនជ័យ និង ភ្នំពេញក្រោន។

លទ្ធផលប្រកួត ជើងទី១ កាលពី​ថ្ងៃពុធ ទី៧ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ណាហ្គាវើលដ៍ ១-៤ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន កំពង់ស្ពឺ
-គិរីវង់សុខសែនជ័យ ០-២ ភ្នំពេញក្រោន នៅកីឡដ្ឋាន គិរីវង់
-ខេត្តព្រៃវែង ០-១ វិសាខា នៅកីឡដ្ឋាន ព្រៃវែង
-បឹងកេត ៤-២ អាយ អេស អាយ ដង្កោសែនជ័យ ពហុកីឡដ្ឋានជាតិអូឡាំពិក

កម្មវិធី​ប្រកួតជើងទី២ នៅ​ថ្ងៃពុធ ទី២១ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ស្វាយរៀង
-ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ស្មាត អអេសអិន
-វិសាខា ប៉ះ ខេត្តព្រៃវែង នៅកីឡដ្ឋាន ព្រីនស៍
-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ បឹងកេត នៅកីឡដ្ឋាន AIA KMH Park៕

Share.