GoPro គឺជាម៉ាកយីហោដែលមានការពេញនិយមបំផុតសម្រាប់ប្រិយមិត្តដែលចូលចិត្តថតវីដេអូដើរលេង, ហាត់ប្រាណ, ថត POV ឬសកម្មភាពផ្សេងប្រចាំថ្ងៃ ដើម្បីបង្ហោះលើបណ្តាញសង្គម ក៏ដូចជាទុកជាឯកសារទៅថ្ងៃក្រោយផងដែរ។

កាលពីពេលថ្មីៗនេះ GoPro បានបញ្ចេញផលិតផលជំនាន់ថ្មីឈ្មោះហៅថា GoPro Hero 12 Black ដោយបានការកែប្រែមុខងារមួយចំនួនបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុនៗ ចំណែកឯកាមេរ៉ានេះមានអេក្រង់ 2.27-inch main នៅផ្នែកខាងក្រោយ និងអេក្រង់ 1.4-inch នៅផ្នែកខាងមុខ។

កាមេរ៉ា GoPro Hero 12 Black នេះមានសេនស័រទំហំ 27MP កម្រិត 1/1.9-អ៊ីង Camera Sensor ដូចគ្នាទៅនឹងជំនាន់មុននេះផងដែរ។ សម្រាប់កាមេរ៉ាវីដេអូរបស់ផលិតផលថ្មីនេះ គឺមានកម្រិតដល់ទៅ 24.7MP ហើយអ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសនៅកម្រិត 8 និង 10-bit settings បាន។ កាមេរ៉ានេះ អាចថតវីដេអូកម្រិត 5.3K video recording នៅក្នុងកម្រិត 60fps និងទ្រទ្រង់នូវបច្ចេកវិទ្យា HDR។ នៅលើកាមេរ៉ាតូចនេះ ក៏នឹងមានមុខងារ HyperSmooth 6.0 stabilization, Horizon Lock, HyperView, HyperSmooth AutoBoost ថែមទៀតផង។

ចំពោះកាមេរ៉ា GoPro Hero 12 Black តម្លៃលើទីផ្សារបច្ចុប្បន្នគឺ៖

សម្រាប់កាមេរ៉ា Insta360 X3 វិញគឺជាម៉ាកយីហោដែលមានការពេញនិយមបំផុតសម្រាប់ប្រិយមិត្តដែលចូលចិត្តថតវីដេអូលក្ខណ: Action ដោយមានមុខងារថតបាន ៣៦០ដឺក្រេ ព្រមទាំងអាច Reframe នៅលើទូរស័ព្ទ ឬក្នុងកុំព្យូទ័រ តាមរយ: 360 Studio ដែលប្រិយមិត្តអាច Download Free លើ App store ឬ Play store។

កាមេរ៉ា Insta360 X3 មិនដូចកាមេរ៉ាផ្សេងនោះទេ ដោយផ្នែកខាងមុខមានកញ្ចក់ប្រភេទ Fisheye ទំហំ 6.7mm (35mm) ដ៏លេចធ្លោ ខណៈដែលផ្នែកខាងក្រោយមានទាំងកញ្ចក់អេក្រង់ទំហំ 2.29-in touchscreen និងកញ្ចក់ទីពីរដូចគ្នាបេះបិទ ដែលផលិតរូបភាពជារង្វង់យ៉ាងពេញលេញ។

កាមេរ៉ា Insta360 X3 អាចថតវីដេអូកម្រិត 5.4K video recording នៅក្នុងកម្រិត 30fps តម្លៃលើទីផ្សារបច្ចុប្បន្នគឺ៖

សរុបរួមរវាង GoPro 12 និង Insta360 X3 គឺល្អដូចគ្នា ប៉ុន្តែប្រសិនបើប្រិយមិត្តចង់សាកល្បងរសជាតិថ្មី Insta360 X3 គឺជាជម្រើសល្អបំផុតដោយអាចថតវីដេអូលក្ខណ: Action ហើយមានមុខងារថត ៣៦០ដឺក្រេ ព្រមទាំងអាច Reframe តាមក្រោយ៕

Share.