សិល្បៈជាតិ៖  ថ្មីៗនេះ គូស្នេហ៍​ដ៏​ផ្អែមល្ហែម​មួយគូកំពុងធ្វើឱ្យ​មហាជន​អ្នកគាំទ្រ ក៏​ដូច​អ្នកនិយមតាមដានរឿងរ៉ាវសិល្បៈ​ជាច្រើន​មានការ​រំភើបចិត្ត​ជំនួស ព្រមទាំង​បង្ហាញ​ការអបអរសាទរ​ខ្លាំង ខណៈ​ឃើញ​រូបភាព​ដែល រ៉េត សារី​តា ត្រូវបាន​គូស្នេហ៍​បរទេស​រូប​សង្ហា​បាន​លុត់​ជង្គង់​សុំ​នាង​រៀបការ​នៅលើ​ភ្នំទឹកកក​ដ៏​ស្រស់ស្អាត​មួយ​នៅលើ​ទឹកដី ​ប្រទេស ណូ​វែ​ល​ហ្សេ​ឡង់។ តើ​អ្នកគាំទ្រ​ទាំងអស់គ្នា​បានដឹង​ឬទេ​ថា ចិញ្ចៀនពេជ្រ​ដែល​លោក Tomas បំពាក់​ឱ្យ​កញ្ញា រ៉េត សា​រ៉ា​រីតា នោះមានតម្លៃ​ខ្ទង់​ប៉ុន្មាន​ម៉ឺន​ដុល្លារ?

តាម​ការ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានឱ្យដឹងថា  ចិញ្ចៀនពេជ្រ​គូស្នេហ៍​បរទេស​រូប​សង្ហា​របស់​ស្រី​ស្អាត​ចក្រវាល​ឆ្នាំ ២០២០ បាន​បំពាក់​ឱ្យនៅ​ពេល​លត់​ជង្គង់​សុំ​នាង​រៀបការ​នៅលើ​ភ្នំ​ទឹកកក Wanaka នោះ គឺ​ត្រូវជា​គ្រឿង​ពេជ្រ​ដែលមាន​គុណភាព​ស្ដង់ដារ​អន្តរជាតិ​ពី​ហាង​មាស​ពេជ្រ CSNJ របស់លោក​ឧកញ៉ា ចិន សំណាង។

បើតាម​ឱ្យដឹងពី​ហាង​មាស​ពេជ្រ CSNJ ឱ្យដឹងថា បុរស​ជនជាតិ​អាមេរិក​ជា​គូស្នេហ៍​របស់​កញ្ញា រ៉េត​សារី​តា បាន​ទិញ​ចិញ្ចៀនពេជ្រ​តម្លៃ​ជិត ៣ម៉ឺន​ដុលារ ពី​ហាង​មាស​ពេជ្រ CSNJ ដោយ​មិនបាន​ប្រាប់​កញ្ញា​ឱ្យដឹង​មុន​នោះទេ បានន័យថា លោក​មាន​គម្រោង​យក​ចិញ្ចៀនពេជ្រ​នោះ​ទៅ surprise ដល់ក​ញ្ញា សារី​តា នៅលើ​ទឹកដី​ប្រទេស​ ណូ​វែ​ល​ហ្សេ​ឡង់​ និងបន្ត​ធ្វើដំណើរ​តាមរយៈ​ឧ​ត្ត​ម្ភា​គ​ចក្រ​ឆ្ពោះទៅកាន់​កំពូលភ្នំ​ទឹកកក wanaka ហើយ​លោក​ក៏បាន​លុតជង្គង់​សុំ​កញ្ញា​ភ្ជាប់​ឈាម​ភ្ជាប់​និស្ស័យ​ស្នេហ៍ និង​មាន​គម្រោង​រៀប​អា​ពា​ពិពាហ៍​ជា​គូជីវិត​គូស្នេហ៍​ស្រលាញ់គ្នាដល់ចាស់កោងខ្នង។

យ៉ាងណាមិញ គេ​នៅ​មិនទាន់​ដឹងថា កញ្ញា រ៉េត​សារី​តា និង​គូស្នេហ៍​គ្រោង​នឹង​រៀបការ​តាម​ប្រពៃណី​ខ្មែរ​នៅ​ពេលា​ថ្ងៃ​ណា​ឱ្យ​ប្រាកដ​នៅឡើយ​ទេ ប៉ុន្មាន​អ្នកគាំទ្រ​គ្រប់គ្នា​ច្បាស់​ជា​ទន្ទឹង​ចាំមើល​ថា អាពាហ៍ពិពាហ៍​របស់​ប​វរ​កញ្ញា​ចក្រវាល​ឆ្នាំ ២០២០ ប្រាកដជា​គគ្រឹកគគ្រេង និង​មាន​សុទ្ធតែ​អ្នកមុខអ្នកការ​អ្នកសិល្បៈ​ល្បីឈ្មោះ ចូលរួម​អបអរ​ជាក់​ជាមិនខាន៕

Share.