ភ្នំពេញ៖ នារីម្នាក់ដែលស្រលាញ់នារីដូចគ្នា ( ឡេះស្បៀន ) ខូចចិត្តខាងនារីម្នាក់នោះគេសុំបែក បានប៉ុនប៉ងបញ្ចប់ជីវិត ធ្វេីអត្តឃាតខ្លួន ដោយយកកាំបិតចុងស្រួច ចាក់ពោះខ្លួនឯងចំនួនពីរ កាំបិត តែមិនស្លាប់ បណ្ដាលឲ្យហូរឈាមស្រោចខ្លួន រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ព្រះកុសុមះ ភ្លាមៗ។

ដែលហេតុការណ៍បានកេីតនៅវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងបន្ទប់ជួល នៅតាមបណ្ដោយ ផ្លូវបេតុង ជិតបុរី ហាយថិច ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មាន បានឱ្យដឹង នៅមុនពេលកេីតហេតុ មាននារីម្នាក់ស្រលាញ់នារីម្នាក់ទៀត ភេទដូចគ្នា ( ឡេះស្បៀន ) ស្រលាញ់គ្នាជាច្រេីនខែ មកហេីយ លុះមកដល់ថ្ងៃកេីតហេតុខាងលេី គេបានលឺសំលេងនារីពីរនាក់ឈ្លោះគ្នា ចេញពីបន្ទប់ជួល បន្ទាប់មក ខាងនារីជាសង្សារ បានរត់ចេញពីបន្ទប់ជួល ជិះម៉ូតូកង់បីឥណ្ឌា ទៅបាត់ស្រមោល ។ ភ្លាមនោះ នារីដែលតែងខ្លួនជាប្រុស មានការខូចចិត្តយ៉ាងខ្លាំង ដោយប៉ុនប៉ងបញ្ចប់ជីវិត ធ្វេីអត្តឃាតខ្លួន ដោយយកកាំបិតចុងស្រួច ចាក់ពោះខ្លួនឯងចំនួនពីរ កាំបិត តែមិនស្លាប់ បណ្ដាលឲ្យហូរឈាមស្រោចខ្លួន រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ព្រះកុសុមះ ភ្លាមៗ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅផ្ទះកេីតហេតុ ខាងលេីដេីម្បីសាកសួរ ក៏ប៉ុន្តែមិនមានអ្នកណាម្នាក់ ចេញមកបេីកទ្វារ ដេីម្បីបំភ្លឺជូនសមត្ថកិច្ចនោះទេ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.