ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៣-២០២៤ វិលត្រលប់មកវិញនៅថ្ងៃសុក្រ ទី១៦ ខែកុម្ភ: ស្អែកនេះ ដែល​ជា​ជំនួប​ចុង​ក្រោយ​នៅជុំទី២ ស្របពេលសមាគមបាល់ទះវិសាខា គឺ​ជាក្រុម​តែ១ ដែល​មិន​ទាន់​ចាញ់​សូម្បី​១សិត។

ក្នុង​ជំនួប​ប្រកួត​ចាប់​ពី​ជុំទី១ មក​សមាគមបាល់ទះវិសាខា ឆ្លងកាត់ ១១ប្រកួត ឈ្នះ​ទាំង​១១ ប្រកួត និង​មិន​ចាញ់​សូម្បី​១សិត ឈរ​នៅ​កំពូល​តារាង មាន ៣៣ពិន្ទុ។

នេះ​គឺ​ជា​លទ្ធផល​ទាំង ១១ប្រកួត​កន្លង​មក​របស់សមាគមបាល់ទះវិសាខា មាន​ដូច​ខាង​ក្រោម៖

ប្រកួតទី១៖ សមាគមបាល់ទះវិសាខា ៣-០ ក្លិបស្នងការដ្ឋាននគរបាលកណ្តាល
ប្រកួតទី២៖ ក្លិបស្នងការដ្ឋាននគរបាលពោធិសាត់ ០-៣ សមាគមបាល់ទះវិសាខា
ប្រកួតទី៣៖ សមាគមបាល់ទះវិសាខា ៣-០ ក្លិបបាល់ទះខេត្តព្រះសីហនុ
ប្រកួតទី៤៖ ក្លិបរដ្ឋបាលរាជធានីភ្នំពេញ ០-៣ សមាគមបាល់ទះវិសាខា
ប្រកួតទី៥៖ សមាគមបាល់ទះវិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣
ប្រកួតទី៦៖ ក្លិប បញ្ជាការដ្ឋានអង្គរក្ស ០-៣ សមាគមបាល់ទះវិសាខា
ប្រកួតទី៧៖ សមាគមបាល់ទះវិសាខា ៣-០ សមាគមក្រសួងមហាផ្ទៃ​
ប្រកួតទី៨. សមាគមបាល់ទះវិសាខា ៣-០ ក្លិបស្នងការដ្ឋាននគរបាលពោធិសាត់
ប្រកួតទី៩. សមាគមបាល់ទះវិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣
ប្រកួតទី១០. ក្លិបរដ្ឋបាលរាជធានីភ្នំពេញ ០-៣ សមាគមបាល់ទះវិសាខា
ប្រកួតទី១១. សមាគមក្រសួងមហាផ្ទៃ ០-៣ សមាគមបាល់ទះវិសាខា

តារាងចំណាត់ថ្នាក់៖

ទោះបីវគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍កីឡាបាល់​ទះ​ «តេជោលីគ» រដូវកាល ២០២៣-២៤ នៅសល់​១ប្រកួត​ទៀតក៏ដោយ ប៉ុន្តែក្រុមខ្លាំងចំនួន៤ បាន​កក់កៅ​អីវគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រមុន​បាត់​ទៅ​ហើយ ដោយ​ផ្អែកលើពិន្ទុដាច់ឆ្ងាយទៅក្រុមលេខ៤ និងលេខ៥។

ក្រុមកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន៖

  • សមាគមបាល់ទះវិសាខា
  • ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស
  • សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ
  • ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ «តេជោលីគ»៖

-ថ្ងៃទី១៧ ខែកុម្ភ: ម៉ោង ៣:០០រសៀល សមាគមបាល់ទះវិសាខា ប៉ះ ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ

-ថ្ងៃទី១៧ ខែកុម្ភ: ម៉ោង ៦:០០ល្ងាច ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ប៉ះ សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ។

វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤៖

-ចាញ់ ប៉ះ ចាញ់ ដណ្តើមយកលេខ៣ ម៉ោង ៣:០០រសៀល

-ឈ្នះ ប៉ះ ឈ្នះ វគ្គផ្តាច់ព្រ័ត្រ ម៉ោង ៦:០០ល្ងាច៕

Share.