ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៣-២០២៤ វិលត្រលប់មកវិញនៅថ្ងៃសុក្រ ទី១៦ ខែកុម្ភ: ស្អែកនេះ ដែលជាជំនួបចុងក្រោយនៅជុំទី២ ស្របពេលក្លិបបញ្ជាការដ្ឋានអង្គរក្ស ឆ្លងកាត់ ១១ប្រកួត ឈ្នះទាំង៩ ប្រកួត និងចាញ់២ ឈរនៅលេខ២ មាន ២៦ពិន្ទុ។

នេះគឺជាលទ្ធផលទាំង ១១ប្រកួតកន្លងមករបស់សមាគមបាល់ទះវិសាខា មានដូចខាងក្រោម៖

ប្រកួទី១៖ ក្លិបបញ្ជាការដ្ឋានអង្គរក្ស ៣-០ ក្លិបបាល់ទះខេត្តព្រះសីហនុ
ប្រកួទី២៖ បញ្ជាការដ្ឋានអង្គរក្ស ៣-១ កងពលធំអន្តរាគមន៍លេខ៣
ប្រកួទី៣៖ សមាគមក្រសួងមហាផ្ទៃ ២-៣ ក្លិប បញ្ជាការដ្ឋានអង្គរក្ស
ប្រកួទី៤៖ ក្លិបស្នងការដ្ឋាននគរបាលពោធិសាត់ ១-៣ ក្លិបបញ្ជាការដ្ឋានអង្គរក្ស
ប្រកួទី៥៖ ក្លិបរដ្ឋបាលរាជធានីភ្នំពេញ ២-៣ ក្លិប បញ្ជាការដ្ឋានអង្គរក្ស
ប្រកួទី៦៖ ក្លិប បញ្ជាការដ្ឋានអង្គរក្ស ០-៣ សមាគមបាល់ទះវិសាខា
ប្រកួទី៧៖ ក្លិប បញ្ជាការដ្ឋានអង្គរក្ស ៣-០ ក្លិបស្នងការដ្ឋាននគរបាលកណ្តាល
ប្រកួទី៨៖ ក្លិប បញ្ជាការដ្ឋានអង្គរក្ស ៣-០ កងពលធំអន្តរាគមន៍លេខ៣
ប្រកួទី៩៖ ក្លិប បញ្ជាការដ្ឋានអង្គរក្ស ២-៣ សមាគមក្រសួងមហាផ្ទៃ
ប្រកួទី១០៖ ក្លិបស្នងការដ្ឋាននគរបាលពោធិសាត់ ០-៣ ក្លិប បញ្ជាការដ្ឋានអង្គរក្ស
ប្រកួទី១១៖ ក្លិបរដ្ឋបាលរាជធានីភ្នំពេញ ០-៣ ក្លិប បញ្ជាការដ្ឋានអង្គរក្ស

ទោះបីវគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» រដូវកាល ២០២៣-២៤ នៅសល់១ប្រកួតទៀតក៏ដោយ ប៉ុន្តែក្រុមខ្លាំងចំនួន៤ បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនបាត់ទៅហើយ ដោយផ្អែកលើពិន្ទុដាច់ឆ្ងាយទៅក្រុមលេខ៤ និងលេខ៥។

ក្រុមកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន៖

  • សមាគមបាល់ទះវិសាខា
  • ក្លិបបញ្ជាការដ្ឋានអង្គរក្ស
  • សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ
  • ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ «តេជោលីគ»៖

-ថ្ងៃទី១៧ ខែកុម្ភ: ម៉ោង ៣:០០រសៀល សមាគមបាល់ទះវិសាខា ប៉ះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-ថ្ងៃទី១៧ ខែកុម្ភ: ម៉ោង ៦:០០ល្ងាច ក្លិបបញ្ជាការដ្ឋានអង្គរក្ស ប៉ះ សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ។


វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤៖

-ចាញ់ ប៉ះ ចាញ់ ដណ្តើមយកលេខ៣ ម៉ោង ៣:០០រសៀល
-ឈ្នះ ប៉ះ ឈ្នះ វគ្គផ្តាច់ព្រ័ត្រ ម៉ោង ៦:០០ល្ងាច៕

Share.