(ភ្នំពេញ)៖ ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ រដ្ឋសភានឹងបើកកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពសមាជិករាជរដ្ឋាភិបាលបន្ថែមចំនួន៣រូបបន្ថែមទៀតដែលក្នុងនោះមានទាំងការ ការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តីផងដែរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្រៅពីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី, រដ្ឋសភាក៏នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើតែងតាំងបន្ថែមទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស២រូបថែមទៀតរួមមានឯកឧត្តម ស្រ៊ី ថាមរុង្គ និង ឯកឧត្តម ប៉ែន វិបុល៕

Share.