បន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះបង្គោលភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើលមូលហេតុដោយខ្សែអិនធឺណែតនិងខ្សែភ្លើងស្មុកស្មាញច្រើនក្តៅ បង្កជាអគ្គភ័យឆាបឆេះ សំណាងមិនរាលដល់ផ្ទះប្រជាពលរដ្ឋ កើតឡើងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រោយ១០០ម៉ែត្រ ពីកាស៊ីណូក្រែនដាយអឹមិនដែលឆេះកាលពីចុងឆ្នាំ២០២២ ស្ថិតភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋបានប្រាប់ថា នៅពេលដែលអគ្គីភ័យឆាបឆេះបង្កោលភ្លើង ឃើញឆេះពីចំណុចខាងលើ ដែលមានខ្សែអិនធឺណែតច្រើនអាចក្តៅ បណ្តាលឲ្យឆេះសំបុកចាប ទើបរាលដាលដាល់កាប៊ីនភ្លើងផ្នែកខាងក្រោម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្នាក់នៅក្បែរនោះ ព្រោះជាទីតាំងស្មុកស្មាញ និងធ្លាប់បាក់ស្បាត កាលឆេះកាស៊ីណូគ្រែនដាយអឹមិន កាលពីចុងឆ្នាំ២០២២។

ប្រជាពលរដ្ឋបានបញ្ជាក់ថា អគ្គិភ័យឆាបឆេះបង្គោលភ្លើងមានរយៈពេលជិត២០នាទីទើបបានពន្លត់ដោយប្រជាពលរដ្ឋសន្តិសុខ នៅជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យម្នាក់មួយបាញ់រហូតអស់ជាង៤០បំពង់ទើប ពន្លត់បានតែម្តងសំណាងមិនរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។

កម្លាំងនគរបាលផ្នែកពន្លត់អគ្គិភ័យក្រុងប៉ោយប៉ែតបានប្រាប់ថា៖ មូលហេតុអគ្គីភ័យឆាបឆេះបង្គោលភ្លើងគឺបណ្តាលមកពីឆ្លងចរន្តខ្សែអិនធឺណែតស្មុកស្មាញច្រើន រួមនិងខ្សែរភ្លើង ក្តៅហើយឆេះសំបុកចាប  ទើបបង្កអោយឆាបឆេះ ដេញមកការប៊ីនភ្លើង១ និងខ្សែភ្លើងតែមិនបណ្តាលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ឬបង្កជារបួសស្នាមអ្វីនោះទេ ហើយបុគ្គលិកផ្នែកអគ្គិសនីប៉ោយប៉ែតក្រោយភ្លើងបានរលត់ទាំងស្រុង ឃើញមកធ្វើការជួសជុលឡើងវិញអោយប្រជាពលរដ្ឋប្រើប្រាស់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.