ក្រុម​បាល់ទាត់​Bengaluru FC របស់​ឥណ្ឌា ជា​បេក្ខភាព​ឡើង​ទៅ​បំពេញ​ក្នុង​ពូល D នៃ​ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2021 ប្រចាំ​តំបន់​អាស៊ី​ភាគ​ខាង​ត្បូង ក្រោយ​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​Eagles របស់​ម៉ាល់ឌីវ ក្នុង​វគ្គ​ជម្រុះ​បឋម។

កីឡាករ Jayesh Dilip Rane របស់​ក្រុម​Bengaluru FC រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​២៦ ខណៈ​លទ្ធផល​នេះ​បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។ ដូច្នេះ​ក្រុម Bengaluru FC ឡើង​ទៅ​ចូល​ពូល D ជាមួយ​ក្រុម​ ATK Mohun Bagan របស់​ឥណ្ឌា Bashundhara Kings របស់​បង់ក្លាដេស និង​ក្រុម Maziya របស់​ម៉ាល់ឌីវ។

https://www.youtube.com/watch?v=K6lvb1pXLW8

ការ​ប្រកួត​វគ្គ​ជម្រុះ​ពូល D នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៨ ដល់​២៤ ខែ​សីហា ឆ្នាំ​២០២១ ​លើ​ទីលាន​កីឡដ្ឋាន Rasmee Dhandu Stadium ក្នុង​ទីក្រុង Malé ប្រទេស​ម៉ាល់ឌីវ ដោយ​ស្វែង​រក​ក្រុម​ខ្លាំង​តែ​១ក្រុម​ឡើង​ទៅ​​ជួប​ក្រុម​Nasaf របស់​អ៊ូប៊ែគីស្ថាន ឬក្រុម​ Ahal របស់​តួរមេនីស្ថាន ដែល​ជា​ក្រុម​ខ្លាំង​មក​ពី​តំបន់​អាស៊ី​កណ្ដាល៕

Telegram-Troryorng
Share.