កាលពីថ្ងៃអាទិត្យម្សិលម៉ិញ តួកគីបានរងគ្រោះដោយសារគ្រោះទឹកជំំនន់យ៉ាងគំហុកនៅទូទាំងឆ្នេរសមុទ្រខ្មៅ ដែលបណ្ដាលឲ្យមនុស្សចំនួន ៥៨នាក់ស្លាប់ ស្របពេលដែលប្រទេសនេះកំពុងរងគ្រោះដោយសារភ្លើងឆេះព្រៃផងនោះ។

នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងគ្រាអាសន្នរបស់ប្រទេស បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មានមនុស្ស ៤៨នាក់បានស្លាប់នៅក្នុងខេត្ត កាស្តាម៉ូនូ (Kastamonu), មនុស្ស ៩នាក់ទៀតស្លាប់នៅ ស៉ីណប (Sinop) និងមនុស្សម្នាក់បានស្លាប់នៅ បាទីន (Bartin)។ ខណៈមនុស្ស៨នាក់ផ្សេងទៀត កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យផងដែរ គ្រោះទឹកជំនន់នៅខេត្តភាគខាងជើង ដែលជាគ្រោះមហន្តរាយបរិស្ថានលើកទី ២ បានវាយប្រហារប្រទេសតូកគីក្នុងខែនេះ។

រូបភាពដែលថតដោយដ្រូនស៊ើបការណ៍របស់សារព័ត៌មាន CNN បានបង្ហាញថា​ ទីក្រុង បូ៊សគូត (Bozkurt) ក្នុងខេត្កាស្តាម៉ូនូត (Kastamonu) បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីគ្រោះទឹកជំនន់យ៉ាងគំហុកនេះ ហើយក្រុមស្វែងរក និង ជួយសង្រ្គោះកំពុងតែពិនិត្យស្វែងរកមនុស្សដែលបាត់ខ្លួន រឺ រងរបួសនៅជុំវិញតំបន់ទាំងនោះ។ យោងតាមសេចក្ដីថ្លែងការណ៍មួយបានប្រាប់ថា មនុស្សជាង ២ពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់ទឹកជំនន់ខាងលើដោយសារតែភូមិជាច្រើនគ្មានអគ្គិសនីប្រើប្រាស់ និងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៅឡើយ។

សូមជម្រាបថា ប្រទេសតួកគីកំពុងតែព្យាយាមប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃផងដែរ​ ដោយបានឆាបឆេះ​នៅតំបន់ឆ្នេរភាគខាងត្បូងប្រទេស និង បណ្ដាប្រទេសដទៃទៀតនៅសមុទ្រ មេឌីទែរ៉ាណេ ក៏រងគ្រោះដោយភ្លើងឆេះព្រៃ អស់រយៈពេលជាច្រើនសប្ដាហ៍ ព្រោះតែការកើនឡើងរលកកំដៅពិភពលោក៕

Telegram-Troryorng

Share.