នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភ: ឆ្នាំ២០២៤ Cambodian League 2 លីគលំដាប់ទី២កម្ពុជា បានបញ្ចេញតារាងចំណាត់ថ្នាក់សប្ដាហ៍ទី១៧ ខណ:គ្មានឈ្មោះក្លិបបាល់ទាត់អង្គរស៊ីធី (Angkor City FC) ពោលគឺនៅសល់តែ៧ក្រុមប៉ុណ្ណោះ។

លទ្ធផល​ប្រកួត​របស់ក្លិបបាល់ទាត់អង្គរស៊ីធី កន្លង​ទៅនៅលីគ២ មកត្រូវដកឈ្មោះចេញ៖

សប្ដាហ៍ទី១៖ ស្មើ ជា​មួយ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ១-១ នៅកីឡដ្ឋានឡាយហ្វ
សប្ដាហ៍ទី២៖ ចាញ់ ​យុវជនបាទី ៣-២ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៣៖ ចាញ់ សៀមរាប អេហ្វស៊ី ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៤៖ ចាញ់ ISI ដង្កោសែនជ័យ (ខ) ៥-២ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី៥៖ ចាញ់ Tiffy Army (ខ) ៣-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៦៖ ចាញ់ ក្រសួងមហាផ្ទៃ ៨-០ នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
សប្ដាហ៍ទី៧៖ ចាញ់ វិសាខា (ខ) ១-០ នៅកីឡដ្ឋាន ព្រីនស៍
សប្ដាហ៍ទី៨៖ ចាញ់ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៩៖ ចាញ់ ​យុវជនបាទី ៧-០ នៅទីលាន សាលាបាល់ទាត់ជាតិ
សប្ដាហ៍ទី១០៖ ចាញ់ ក្លិបបាល់ទាត់ខេត្តសៀមរាប ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្តាហ៍ទី១១៖ ស្មើ ISI ដង្កោសែនជ័យ (ខ) ១-១ នៅកីឡដ្ឋាន AIA KMH Park
សប្តាហ៍ទី១២៖ ចាញ់ Tiffy Army (ខ) ១៤-០ នៅកីឡដ្ឋាន ស្តាតចាស់
សប្តាហ៍ទី១៣៖ ចាញ់​ក្រសួងមហាផ្ទៃ ១៤-០ នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
សប្តាហ៍ទី១៤៖ ចាញ់​វិសាខា ៧-១ នៅកីឡដ្ឋានហនុមាន៕

Share.