​៨ក្រុម​ ​​នៃពាន​រង្វាន់​បាល់ទាត់​​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ ​នៅ​សល់​បេសកម្ម​ប្រកួត​ជើង​ទី២ នៅ​ថ្ងៃ​ទី២១ កុម្ភ:នេះ ដោយ ព្រះខ័នរាជស្វាយរៀង ជួប ណា​ហ្គាវើល ភ្នំពេញក្រោន ជួប គីរីវង់សុខសែនជ័យ វិសាខា ជួប ព្រៃវែងនិងISI ដង្កោ​សែន​ជ័យ ត្រូវជួប បឹងកេត។

កម្មវិធី​ប្រកួតជើងទី២ នៅ​ថ្ងៃពុធ ទី២១ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង ៦:០០នាទីល្ងាច
-ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ស្មាត អអេសអិន វេលាម៉ោង ៦:០០នាទីល្ងាច
-វិសាខា ប៉ះ ខេត្តព្រៃវែង នៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ៦:០០នាទីល្ងាច
-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ បឹងកេត នៅកីឡដ្ឋាន AIA KMH Park វេលាម៉ោង ៦:០០នាទីល្ងាច

​លទ្ធផលប្រកួត ជើងទី១ កាលពី​ថ្ងៃពុធ ទី៧ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ណាហ្គាវើលដ៍ ១-៤ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន កំពង់ស្ពឺ
-គិរីវង់សុខសែនជ័យ ០-២ ភ្នំពេញក្រោន នៅកីឡដ្ឋាន គិរីវង់
-ខេត្តព្រៃវែង ០-១ វិសាខា នៅកីឡដ្ឋាន ព្រៃវែង
-បឹងកេត ៤-២ អាយ អេស អាយ ដង្កោសែនជ័យ ពហុកីឡដ្ឋានជាតិអូឡាំពិក៕

Share.