បញ្ចប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយទាំងជើង​នៅថ្ងៃនេះបាន​រកឃើញក្រុមខ្លាំងទាំង ៤ឡើង​ទៅ​កាន់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ​​នៃពាន​រង្វាន់​បាល់ទាត់​​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ គឺព្រះខ័នរាជស្វាយរៀង វិសាខា និងបឹងកេត។

កម្មវិធី​ប្រកួតជើងទី២ នៅ​ថ្ងៃពុធ ទី២១ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ព្រះខ័នរាជស្វាយរៀង ៦-០ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ស្វាយរៀង
-វិសាខា ០-០ ខេត្តព្រៃវែង នៅកីឡដ្ឋាន ព្រីនស៍
-អាយ អេស អាយ ដង្កោសែនជ័យ ២-៤ បឹងកេត នៅកីឡដ្ឋាន AIA KMH Park

​លទ្ធផលប្រកួត សរុបទាំង ២ជើង ថ្ងៃទី១៧ និង ២១ ខែកុម្ភ: ឆ្នាំ២០២៤៖

-ណាហ្គាវើលដ៍ ១-១០ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន កំពង់ស្ពឺ
-ខេត្តព្រៃវែង ០-១ វិសាខា នៅកីឡដ្ឋាន ព្រៃវែង
-បឹងកេត ៨-៤ អាយ អេស អាយ ដង្កោសែនជ័យ ពហុកីឡដ្ឋានជាតិអូឡាំពិក

ដោយឡែកសម្រាប់​ការប្រកួតរវាងក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកួតជាមួយ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ត្រូវបាន​ស្នើសុំផ្លាស់ប្ដូរកាលបរិច្ឆេទនៃការប្រកួត នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៤ វិញ នៅកីឡដ្ឋាន ស្មាតអអេសអិន។ ខណ:ការប្រកួតនៅជើងទី១ កាលពីថ្ងៃទី១៧ ខែកុម្ភ:កន្លងទី ភ្នំពេញក្រោន បាន​យក​ឈ្នះ -គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ២ទល់និង០ នៅកីឡដ្ឋាន គិរីវង់៕

Share.