ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន២ក្រុម ចេញមកពីក្លិបដេញវាយគ្នា ភាគីម្ខាងភ័យរត់ចោលម៉ូតូ ហេីយភាគីម្ខាងទៀតលើកយកម៉ូតូភាគីរងគ្រោះជិះចេញទៅបាត់ សំណាងឃាត់បក្សពួកជនបង្កបាន២នាក់ ទើបព្រមជិះម៉ូតូយកមកឱ្យភាគីរងគ្រោះវិញ តែដោយឃេីញម៉ូតូរងការខូចខាតទើបមិនសុខចិត្ត ផ្អេីលសមត្ថកិច្ចសមត្ថកិច្ចឃាត់យកទៅសួរនាំទាំងសងខាង កាលពីវេលាម៉ោង ៣នឹងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ 182(ផ្លូវ ទេពផន) ទល់មុខការាស់សាំងPtt ស្ថិតនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីភាគីរងគ្រោះ ដែលគេវាយយកម៉ូតូ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ ពួកគាត់បានត្រឡប់មកពីដេីរលេងនៅក្លិបនៅផ្លូវ១៩៨៦ ដោយពួកគាត់មានគ្នា៧នាក់ ស្រី២នឹងប្រុស៥នាក់ ដោយជិះម៉ូតូចំនួន៤គ្រឿង លុះជិះម៉ូតូត្រឡប់មកវិញ ដល់ចំណុចកេីតហេតុក៏ស្រាប់តែជនបង្កខាងលើ មានគ្នា៦នាក់ ជិះម៉ូតូចំនួន២គ្រឿង ហេីយបានដេញវាយពួកខ្លួនធ្វើភ័យរត់ចោលម៉ូតូ។ ចំណែកភាគីបង្កខាងលើ ឃេីញម៉ូតូជនរងគ្រោះ នៅលេីផ្លូវភ្លាមបក្សពួកជនបង្កបាននាំគ្នាលើកជិះចេញពីកន្លែងកើតហេតុជាមួយម៉ូតូខ្លួនឯង២គ្រឿងទៀត ដោយជិះចោលបក្សពួកខ្លួនចំនួន២នាក់ ទើបខាងរងគ្រោះឃាត់បាននៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីជនរងគ្រោះបានបន្តទៀតថា ខណៈនោះ ខាងរងគ្រោះបានឱ្យជនបង្កទាក់ទងទៅបក្សពួករបស់ខ្លួន ដេីម្បីយកម៉ូតូឱ្យវិញ ក្រោយដឹងថាបក្ខពួកខ្លួនត្រូវឃាត់បាន ទើបភាគីជនបង្កយកម៉ូតូឱ្យជនរងគ្រោះវិញ តែខាងរងគ្រោះមិនសុខចិត្តដោយឃេីញម៉ូតូ របស់ខ្លួនរងការខូចខាត ក៏ឈ្លោះប្រកែកគ្នាទៅវិញទៅមក រហូតផ្អេីលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពេលកេីតហេតុភាគីទាំងពីរ សរុបមានគ្នា៥នាក់ រួមទាំងម៉ូតូចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗ ដេីម្បីចាត់ការតាមនិតិវិធីបន្ត៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.