កាល​ពីនៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភ: ឆ្នាំ២០២៤ លីគលំដាប់ទី២ កម្ពុជា Cambodian League 2 បាន​បញ្ចេញតារាងចំណាត់ថ្នាក់សប្ដាហ៍ទី១៧ ខណ:គ្មានឈ្មោះក្លិបបាល់ទាត់អង្គរស៊ីធី (Angkor City FC) ពោលគឺនៅសល់តែ ៧ក្រុមប៉ុណ្ណោះ។

ដូច​នេះ ក្លិបបាល់ទាត់ អង្គរស៊ីធី គឺ​​ត្រូវ​បាន​កាត់​ចេញ​ពី​ការ​ប្រកួត​ពានរង្វាន់​លីគទី២ កម្ពុជា Cambodian League 2 ក្នុង​នោះ​ផង​ដែរ រាល់ពិន្ទុ និងគ្រាប់បាល់ រវាង​ក្រុម​ទាំង​អស់ ដែល​បាន​ប្រកួត​ជាមួយក្រុម​អង្គរស៊ីធី ដែលគណៈកម្មការដកចេញ មិន​ត្រូវ​បានរាប់បញ្ចូលឡើង។

ដូច​នេះ​ បាន​ធ្វើ​អោយ​តារាង​ចំណាត់ ​ពានរង្វាន់​លីគទី២ កម្ពុជា Cambodian League 2 មាន​បច្ចុប្បន្ន​ភាព​ដូច​ខាង​ក្រោម៖​

បញ្ជាក់ថា មូលហេតុក្លិបបាល់ទាត់អង្គរស៊ីធី ត្រូវបានដកឈ្មោះចេញពីពានរង្វាន់ Cambodian League 2 គឺដោយសារបញ្ហាហិរញ្ញវត្ថុ ខណ: CPL ក៏បានពិន័យអង្គរស៊ីធី តាមច្បាប់ដែលបានចែងមានដូចជា៖
– ហាមប្រាម ១ ឆ្នាំពីការប្រកួត
– ពិន័យ ១០០០ ដុល្លារ
– គ្រូបង្វឹក Charlie Pomroy ក៏ជាប់បម្រាមរយៈពេល ១ ឆ្នាំ៕

Share.