ដំណឹង​ចចាមអារ៉ាម​ស្នេហា​រវាង​តារា​ចម្រៀង​ល្បី​ G-Dragon ក្រុម BigBang និង​តារា​ចម្រៀង​ស្រី​រូប​សម្រស់​សមាជិក​ក្រុម​ស្រី​ល្បី​ឈ្មោះ​ BLACKPINK កញ្ញា​ Jennie បាន​ត្រលប់​មក​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ឡើងវិញ​ ក្រោយ​វត្តមាន​ G-Dragon ទៅ​រង់ចាំ​ Jennie ​នៅ​កន្លែង​ថត​រូប​ប្រូម៉ូត​ថ្មី​។

យោងតាម​សារ​ព័ត៌មាន​ Star News ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​សីហា​បាន​ឱ្យ​ដឹង​ថា​​តារា​ល្បី​ទាំង​ពីរ​ដួង​របស់​ប្រទេស​កូរ៉េ​នៅតែ​រក្សា​ទំនាក់ទំនង​ស្នេហា​​នៅ​ឡើយ​ ព្រោះ​តាម​សេចក្ដី​រាយការណ៍​គេ​ឃើញ​ G- Dragon បាន​ទៅ​មើល​ការ​ថត​អាល់ប៊ុម​រូប​របស់​ Jennie។ រូប​ថត​នោះ​គឺ​ថត​ទុក​ផ្សព្វផ្សាយ​ផលិតផល​ដែល​ Jennie គឺ​ជា​​ម៉ូដែល​ប្រចាំ​ឱ្យ​ផលិតផល​មួយ​នេះ​។

រំលឹក​ឡើង​វិញ​កាល​ពី​ខែកុម្ភៈ​ សារព័ត៌មាន​ Dispatch បាន​រាយការណ៍​ថា​ Jennie និង​ G-Dragon ស្ថិត​ក្នុង​ទំនាក់ទំនង​ដោយ​​ភ្ជាប់​ជាមួយ​នឹង​រូប​ភាព​ Paparazzi របស់​អ្នក​ទាំងពីរ​ផង​ដែរ​។​ ទោះ​ជា​ YG Entertainment មិន​បាន​ប្រកាស​ទទួល​ស្គាល់​និង​បញ្ជាក់​ពី​ទំនាក់ទំនង​នេះ​តែ​មាន​មហាជន​ជា​ច្រើន​ បាន​ត្រលប់​ទៅ​តាមដាន​និង​ស្រាវជ្រាវ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ឡើងវិញ​ក្រោយ​រូប​ភាព​អ្នក​ទាំងពីរ​ត្រូវ​បាន​ផ្សាយ​។

ប្រភព៖ Allkpop

Telegram-Troryorng
Share.