គិតត្រឹមពេលនេះរកគណៈកម្មការបានរកឃើញក្រុមខ្លាំងឡើងទៅលេងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ AFC Champion League 2023-24 ដែលជាពានរង្វាន់ក្លិបធំជាងគេប្រចាំទ្វីបអាស៊ី។
វគ្គ៨ក្រុមចុងក្រោយ AFC Champions League៖
- ថ្ងៃទី៤-៦ ខែមីនា Jeonbuk Hyundai Motors (កូរ៉េខាងត្បូង) ប៉ះ Ulsan Hyundai (កូរ៉េខាងត្បូង)
- ថ្ងៃទី៤-៦ ខែមីនា Shandong Taishan (ចិន) ប៉ះ Yokohama F. Marinos (ជប៉ុន)
- ថ្ងៃទី៤-៦ ខែមីនា Al Ain (អារ៉ាប់រួម) ប៉ះ Al Nassr (អារ៉ាប៊ីសាអូឌីត)
- ថ្ងៃទី៤-៦ ខែមីនា Al Hilal (អារ៉ាប៊ីសាអូឌីត) ប៉ះ Al Ittihad (អារ៉ាប៊ីសាអូឌីត)។
ពានរង្វាន់ AFC Champions League 2023 ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី បែងចែកជា២តំបន់ដោយក្នុងនោះមានតំបន់ភាគខាងលិច (សហព័ន្ធបាល់ទាត់អាស៊ីខាងលិច,សហព័ន្ធបាល់ទាត់អាស៊ីខាងត្បូងនិងសហព័ន្ធបាល់ទាត់អាស៊ីកណ្ដាល) ចំណែកតំបន់មួយទៀតគឺអាស៊ីខាងកើត (សហព័ន្ធបាល់ទាត់អាស៊ីខាងកើត និងសហព័ន្ធបាល់ទាត់អាស៊ាន)។
ពានរង្វាន់ AFC Champions League បង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៩៦-៩៧ ហើយក្រុម Al-Hilal របស់អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯកច្រើនជាងគេគឺចំនួន ៤លើក ខណ:ក្រុម Pohang Steelers របស់កូរ៉េខាងត្បូង បាន៣ដងម្នាក់៕