ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ​គ្រោង​នឹង​ចាប់​ផ្ដើមប្រកួតបើកឆាកនៅ​ខេត្តបាត់ដំបង ​​ថ្ងៃសៅរ៍ ទី២៤ រហូតដល់ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០២៤ ចាប់ពីម៉ោង៨:០០នាទីព្រឹកតទៅ នៅទីធ្លាបាល់ទះ វិទ្យាល័យ នេត យ៉ង់ ផ្សាយផ្ទាល់លើផេកសារព័ត៌មានត្រយង

ក្រុមចំនួន១០ នឹងចូលរួមការប្រកួតនៅមណ្ឌលបាត់ដំបង នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 រួមមាន៖

១. ក្លិបកីឡាបាល់ទះបាត់ដំបង
២. ក្លិបយុវជន ជំនាន់ថ្មី
៣. ស្នងការដ្ឋានន.បខេត្តប៉ៃលិន
៤. ស្នងការដ្ឋានន.បខេត្តបាត់ដំបង
៥. ក្លិបបាល់ទះ ឬទ្ធិសែនខេត្តកំពង់ឆ្នាំង
៦. ស្នងការដ្ឋានន.បខេត្តបន្ទាយមានជ័យ
៧. សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ (B)
៨. ក្លិបយុវជន វត្តគរ
៩. ក្រុមបាល់ទះយុវជនស្រុកមោងឬស្សី
១០. ក្រុមបាល់ទះយុវជនស្រុករុក្ខគិរី

កម្មវិធីប្រកួតនៅមណ្ឌលបាត់ដំបង ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភ: ឆ្នាំ២០២៤៖

សូម​បញ្ជាក់ថាសម្រាប់​គោលដៅទាំង ៥ ដែលគ្រោងរៀបចំពាន WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ធំៗ មានដូចខាងក្រោម៖

  • ភូមិភាគទី១ គឺភូមិភាគបាត់ដំបងដែលយើងចាប់ផ្ដើមនៅថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះ ចំពោះ​បណ្ដាលខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ គាត់​និងត្រូវ​ដាក់​ពាក្យ​នៅ​ក្នុងការលេងនៅភូមិភាគបាត់ដំបងនេះជាដើម
  • ភូ​មិភាគទី២ គឺភូមិភាគសៀមរាប ដែល​ចាប់​ផ្ដើម​ពីថ្ងៃទី ២-៣ ខែមិនា ឆ្នាំ២០២៤ ដែល​មានការ​ចូល​រួម​តាម​ប​ណ្ដាលខេត្តដូចជា សៀមរាប កំពង់ធំ ឧត្តមានជ័យ និងព្រះវិហារជាដើម ដែល​អាចចូល​រួមបាន
  • ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ៩-១០ ខែមិនា ឆ្នាំ២០២៤ ដែល​ក្នុង​នោះ​យើងមាន ក្រចេះ ស្ទឺងត្រែង រតនៈគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងកំពង់ចាមដែលជាម្ចាស់ផ្ទះ
  • ភូមិភាគ​ទី៤ គឺព្រៃវែង ដែលមានកណ្ដាល ព្រៃវែង​និង​បណ្ដាលខេត្ត​ដែលមាន​ជាប់​ភូមិ​ផង​របង​ជាមួយ​នឹង​ព្រៃវែង
  • និងចុងក្រោយភូមិភាគខេត្តព្រះសីហនុ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​យើងមានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម។

ម្ចាស់ជ័យ​លាភីទាំង ៥ភូមិភាគដែលលខ១ និងលេខ២ ពួកគាត់នឹងមាន visa​ សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤ ដែល​ជាវគ្គ​ផ្ដាច់​ព្រ័ត្រ​ដ៏អស្ចារ្យ​ក្នុងនោះមណ្ឌល​រាជធានីភ្នំពេញយើងនឹងផ្ដល់ឱកាសទៅដល់បណ្ដាល ក្លិបធំៗ​ទាំង ៦ដែល​ជាប់លេខរៀងពីលេខ ១ដល់​លេខ ៦នៅ​ក្នុងតេជោលីគ​ត្រូវឈរ​ជើង​ចាំ​ចំពោះបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្ត ឬភូមិភាគទាំង៥។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ WURKZ SPECIAL VOLLEYBALL CUP 4×4 2024 មាន​ឧបត្ថម្ភផ្ដាច់មុខដោយ​ភេសជ្ជ:​ប៉ូវកម្លាំង WURKZ និង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទាំង​ការរៀបចំកម្មវិធី និងប្រាក់រង្វាន់៕

Share.