បន្ទាប់ពីក្លិបបាល់ទាត់ អង្គរស៊ីធី គឺ​​ត្រូវ​បាន​កាត់​ឈ្មោះចេញ​ពី​ពានរង្វាន់​លីគទី២ កម្ពុជា Cambodian League 2 ក្នុង​នោះ​ផង​ដែរ រាល់ពិន្ទុ និងគ្រាប់បាល់ រវាង​ក្រុម​ទាំង​អស់ ដែល​បាន​ប្រកួត​ជាមួយក្រុម​អង្គរស៊ីធី ដែលគណៈកម្មការដកចេញ មិន​ត្រូវ​បានរាប់បញ្ចូលឡើយ ខណ:ការប្រកួតប្រជែងនៅសល់តែ៧ក្រុមប៉ុណ្ណោះ។

កម្មវិធីប្រកួតថ្ងៃសៅរ៍ ទី២៤ ខែកុម្ភ: ឆ្នាំ២០២៤៖

  • មជ្ឃមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ ប៉ះ វិសាខា (ខ) នៅទីលានសាលាបាល់ទាត់ជាតិ វេលាម៉ោង ៣:៤៥រសៀល
  • សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ប៉ះ សៀមរាប នៅនៅទីលានបណ្ឌិតសភានគបាលកម្ពុជា វេលាម៉ោង ៣:៤៥រសៀល។

កម្មវិធីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០២៤៖

  • ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ប៉ះ Tiffy Army FC នៅកីឡដ្ឋានឡាយហ្វ វេលាម៉ោង ៦:០០ល្ងាច។

ខណ: ISI ដង្កោសែនជ័យ (ខ) ត្រូវសម្រាក១សប្តាហ៍ ក្រោយក្លិបបាល់ទាត់ អង្គរស៊ីធី ត្រូវ​បាន​កាត់​ឈ្មោះចេញ​ពី​ពានរង្វាន់​លីគទី២ កម្ពុជា Cambodian League 2៕

តារាងចំណាត់ថ្នាក់សប្ដាហ៍ទី ១៧៖

Share.