ពានរង្វាន់លីគលំដាប់ទី២ កម្ពុជា Cambodian League 2 បានឈានដល់ជុំទី៣ សប្តាហ៍ទី១៨ ស្របពេលសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និង វិសាខា (ខ) ទទួលបាន៣ពិន្ទុបន្ថែមដើម្បីបន្តប្រជែងជើងឯក នៅរដូវកាល ២០២៣-២៤នេះ។
លទ្ធផលប្រកួតថ្ងៃសៅរ៍ ទី២៤ ខែកុម្ភ: ឆ្នាំ២០២៤៖
- មជ្ឃមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ ២-៣ វិសាខា (ខ) នៅទីលានសាលាបាល់ទាត់ជាតិ
- សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ១-០ សៀមរាប នៅនៅទីលានបណ្ឌិតសភានគបាលកម្ពុជា។
កម្មវិធីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០២៤៖
- ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ប៉ះ Tiffy Army FC នៅកីឡដ្ឋានឡាយហ្វ វេលាម៉ោង ៦:០០ល្ងាច។
ខណ: ISI ដង្កោសែនជ័យ (ខ) ត្រូវសម្រាក១សប្តាហ៍ ក្រោយក្លិបបាល់ទាត់ អង្គរស៊ីធី ត្រូវបានកាត់ឈ្មោះចេញពីពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2៕