សិល្បៈ​ជាតិ​៖ កាល​ពីពេល​ថ្មីៗ​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ និង​អ្នក​តាមដាន (Followers) អ្នក​នាង​ ផន សុ​ផារី ម៉ាក់​ៗ​របស់​ Idol តូច​ទាំង​ពីរ​គឺ​ Bella និង​ Ellie ​បាន​មើល​ឃើញ​ការ​​បង្ហោះ​សារ​ប្លែក​ៗ​ ដែល​បង្ហាញ​ថា​មាន​អ្នក​ធ្វើ​ឱ្យ​អ្នក​ម្ដាយ​រូប​នេះ​មិន​​សប្បាយចិត្ត​។

ត្បិត​ថា​នៅ​ក្នុង​ Status បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​អ្នក​ដែល​មាន​ចេតនា​មិន​ល្អ​មក​លើ​ខ្លួន​តែ​អ្នក​ម្ដាយ​កូន​ពីរ​រូប​នេះ បាន​បង្ហាញ​ឆន្ទៈ​មិន​តបត​ចំពោះ​អ្នក​មាន​គំនិត​អវិជ្ជមាន​មក​លើ​ខ្លួន​នោះ​ឡើយ​ ដោយ​អ្នក​នាង​បានបង្ហាញ​នៅ​ក្នុង​សំណេរ​នោះ​ថា៖ «ខ្ញុំមិនតបត មិនមែនបាននយ័ថា ខ្ញុំមើលមិនឃើញទេ។ បន្ត​ធ្វើ​ចុះ ​ខ្ញុំ​អត់​ក្តៅ​ក្រហាយ​អី​ផង​ ​តែ​ចង់​ប្រាប់​ថា​ ខ្ញុំ​មាន​កិត្តិយស​ ​និង​ ​សមត្ថភាព​គ្រប់គ្រាន់​ ​ក្នុង​ការ​ការពារ​និង​ថែរក្សា​តម្លៃ​គ្រួសារ​ខ្ញុំ​ឲ្យ​មាន​ក្តី​សុខ​ ​រស់​ដោយ​ថ្លៃថ្នូរ​ ​និង​ត្រជាក់​គ្រប់​ពេល​ (​មនុស្ស​ដែល​មាន​សតិ​គ្រប់គ្រាន់​ ​រមែង​តែមិន​តប​ត​ជាមួយ​និង​មនុស្ស​ឆ្កួ.ត​ឡើយ​)»។

ក្រោយ​អ្នក​នាង​បង្ហោះ​សារ​នេះ​រួច​គេ​ឃើញ​មាន​អ្នក​គាំទ្រ​ទាំង​អ្នក​នាង​ ទាំង​អ្នក​គាំទ្រ​កូន​ស្រី​តូចៗ​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​អ្នក​នាង​ បាន​បង្ហាញ​មតិ​គាំទ្រ​និង​លើក​ទឹកចិត្ត​ចំពោះ​អ្នក​នាង​គ្រប់​ៗ​គ្នា​ ទោះ​ជា​មិន​បាន​ដឹង​ថា​អ្នក​នាង​អន់​ចិត្ត​ ឬ​មាន​បញ្ហា​អ្វី​ក៏​ដោយ​​៕

Share.