«Hellbound» ភាពយន្តភាគថ្មីរបស់ Netflix ដឹកនាំដោយ Yeon Sang Ho ម្ចាស់ស្នាដៃដឹកនាំរឿង «Train To Busan» សម្ដែងដោយតារាល្បី Yoo Ah In, Won Jin Ah , Kim Hyun Joo និង Park Jung Min។ ភាពយន្តនេះបានក្លាយជារឿងកូរ៉េដំបូងបង្អស់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងមហោស្រពភាពយន្តមួយនេះ។

ភាពយន្តដែលនឹងបរិយាយពីជីវិតមនុស្សនៅក្នុងពិភពលោកមួយដែលជួបប្រទះនឹងគ្រោះមហន្តរាយ មិនថាដោយសារតែឧបទ្ទវហេតុ ឬដោយសារបណ្ដាសារ។

Yoo Ah In សម្ដែងជាតួអង្គប្រធានសាសនាកើតថ្មីឈ្មោះ«Saejinrhoe» ចំណែកតួអង្គ Park Jung Min និង Kim Hyun Joo នឹងសម្ដែងជាតួអង្គព្យាយាមបកអាក្រាតការពិតនៅពីក្រោយការលាងខួរក្បាលដោ៦ជំនឿសាសនា។

«Hellbound» នឹងបញ្ចាំងនៅក្នុងផ្នែកម៉ោងមាសរបស់កម្មវិធីមហោស្រពដោយផ្ដោតជាចំបងរវាងការសាច់រឿងទូរទស្សន៍រូបបែបភាពយន្តខ្នាតធំ។

រាប់ចាប់តាំងពីមានផ្នែកនេះពីឆ្នាំ២០១៥មក មានភាពយន្តភាគជាស៊េរីល្បីៗជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមដូចជា «Heroes» , «Transparent» , and «Black Mirror»។ ភាពយន្តជាស៊េរីលើ Netflix ដែលត្រូវបានអញ្ជើញឲ្យចូលរួមដែរមានរឿង « Colin in Black and White» ស្ថិតក្នុងផ្នែកជាមួយនឹង «Hellbound»។

មហោស្រពភាពយន្តអន្តរជាតិតូរ៉ង់តូឆ្នាំនេះមានកំណត់កាលបរិច្ឆេទប្រារព្ធឡើងចាប់ពីថ្ងៃទី៩ ខែកញ្ញា រហូតដល់ថ្ងៃទី១៨ ខែកញ្ញា៕

Telegram-Troryorng
Share.