សិល្បៈជាតិ៖ មិនធ្វើឱ្យអ្នកគាំទ្រ ខកបំណង ភីអិនអិន ស្ថានីយទូរទស្សន៍ឈានមុខគេនៅកម្ពុជា ដែលប្រមូលផ្ដុំទៅដោយកម្មវិធីកម្សាន្តគ្រប់រសជាតិ ជាពិសេស ខ្សែភាពយន្តភាគខ្មែរល្អៗ បម្រើអារម្មណ៍ទស្សនិកជាច្រើនរឿងដូចជាថ្មីៗនេះ រឿងភាគខ្មែរ «ដឹកបេះដូងរកស្នេហ៍» ទទួលបាននូវការគាំទ្រពីសំណាក់អ្នកទស្សនាក្លាយជាភាពយន្តភាគ ឈរលេខរៀងទីមួយនៅក្នុងម៉ោងមាសទាំង Offline និង Online។

ឆ្លើយតបនឹងក្ដីស្រលាញ់ដែលហ្វេនៗមានចំពោះតារាសម្ដែង និងសាច់រឿងនេះ ភីអិនអិន បានរៀបចំកម្មវិធីជំនួបតារាផ្ដល់ឱកាសឱ្យអ្នកគាំទ្រ បានជួបជិតស្និទ្ធិនឹង Idol ផ្ទាល់ៗតែម្ដង។ ការរៀបចំកម្មវិធីជំនួបតារា និង ការប្រគំតន្ត្រីពិសេសដ៏ធំនេះបានរៀបចំឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នាផ្សារទំនើប K Mall ដោយមានការអញ្ជើញចូលរួមពីតួអង្គប្រុសស្រី ក៏ដូចជាតួអង្គសំខាន់ៗ មានដូចជា ៖ លោក នូ ឧសភា, កញ្ញា ស៊ីន យូប៊ីន, កញ្ញា ឡៃអី, កញ្ញា ខន សូរិយា, លោក ធីប, លោក តុង លី, ក៏ដូច​ជា​តារា​សម្ដែង​កិត្តិយស​ជា​ច្រើន​ដួង​ទៀត​។

កម្មវិធី ជំនួបតារា និងការប្រគំតន្ត្រីនេះ ក៏មានការចូលរួមដ៏ច្រើនកុះករពីហ្វេនៗ ក្នុងការផ្តល់ជាកម្លាំងចិត្តនិងការគាំទ្រ ដល់ សិល្បករ សិល្បៈការនី ក៏ដូចការជួបផ្ទាល់ជាមួយ Idol របស់ពួកគាត់។ បន្ថែមលើសពីនេះ កម្មវិធី ក៏បានផ្ដល់ជូននូវផ្ទាំងទស្សនីយភាព ជាការលេងហ្គេមសប្បាយៗ ដោយមានការផ្តល់ជូនមកវិញនូវកាដូ វត្ថុអនុស្សាវរីយ៍ជាច្រើនជូនដល់ហ្វេនៗទៀតផង។ គួរបញ្ជាក់ផងដែរថា សម្រាប់ការផលិតឡើងនូវខ្សែភាពយន្តភាគខ្មែរ – ដឹកបេះដូងរកស្នេហ៍» នេះគឺមានការយកចិត្ត ទុកដាក់កាន់តែខ្ពស់ទៅលើការ ផលិត និងតួអង្គ ហើយចំណុចដែលកាន់តែអស្ចារ្យនោះ ក៏មានការដឹកនាំថតផ្ទាល់ទៅ ដល់ក្រៅប្រទេសទៀតផង ។ សមិទ្ធផលនេះ ជាមោទនភាពមួយ ដែលអាចនិយាយបានថា ភីអិនអិន បានជំរុញសមត្ថ ភាពនិងពង្រីកនូវស្នាដៃខ្សែភាពយន្តភាគខ្មែររបស់ខ្លួនឲ្យកាន់តែទូលំទូលាយ។ រឿង « ដឹកបេះដូងរកស្នេហ៍» កំពុង តែមានវត្តមានចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕

Share.