Bae Suzy អតីត​តារា​ចម្រៀង​ប្រចាំ​ក្រុម​ MissA គឺ​ជា​តារា​ម្នាក់​ដែល​មាន​រូប​សម្បត្តិ​ស្រស់ស្អាត និង​មាន​ទេពកោសល្យ​សិល្បៈ​ពេញ​ខ្លួន​ ដូច្នេះ​ហើយ​តារា​ស្រី​រូប​នេះ​តែង​តែ​ទាញ​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ពិសេស​អ្នក​គាំទ្រ​ភេទ​ផ្ទុយ​គ្នា​។

បើ​សិន​​រៀប​រាប់​ពី​គុណ​សម្បត្តិ​របស់​ Suzy មាន​រូប​ស្អាត​ពី​ធម្មជាតិ​ មិន​កែសម្ផស្ស​ មាន​សំឡេង​ផ្អែម​ពីរោះ មាន​ស្បែក​ស​ស្អាត​ ថែម​ទាំង​មាន​រាង​ស្អាត​ ធ្វើ​ឱ្យ​កញ្ញា​ដ៏​ស្រស់​សោភា​រូប​នេះ​ក្លាយ​ជា​សិល្បករ​ដ៏​លេចធ្លោ​និង​ទទួល​បាន​ការ​និយម​គាំទ្រ​ខ្លាំង​បំផុត​មួយ​រូប​របស់​កូរ៉េ​។

បន្ថែម​លើស​នោះ​ Suzy គឺ​ជា​នារី​ម្នាក់​ដែល​មាន​អត្តចរិត​ល្អ​រួសរាយ​រាក់ទាក់​ ដែល​ធ្វើ​ឱ្យ​ស្រី​ស្រស់​ម្នាក់​នេះ​កាន់​តែ​មើល​ទៅ​គួរ​ឱ្យ​ស្រលាញ់​ថែម​ទៀត​។ មនុស្ស​ជា​ច្រើន​នាក់​បាន​លង់​ចិត្ត​ស្រលាញ់​កញ្ញា​ដោយ​មិន​ដឹង​ខ្លួន ក្នុង​នោះ​មាន​ទាំង​តារា​​បុរស​ៗ​ក្នុង​​វិស័យ​សិល្បៈ​កូរ៉េ​ដូច​គ្នា​ ដោយ​អ្នក​ទាំង​អស់​នោះ​ថែម​ទាំង​មិន​ខ្លាច​នឹង​​ជ្រើសរើស​ Suzy ជា​ស្រី​ស្អាត​នៅ​ក្នុង​បេះដូង​របស់​ពួក​គេ​ថែម​ទៀត​ផង​។ តារា​បុរស​ទាំង​អស់​១១​នាក់​ដែល​ប្រកាស​ពេញ​ចិត្ត​ចំពោះ​ Suzy ​រួម​មាន​៖

១.តារា​សម្ដែង​ Seo Kang Joon

២.តារា​សម្ដែង Kim Kang Woo

៣.សមាជិក​ក្រុម Astro កំលោះ Cha Eun Woo

៤.សមាជិក​ក្រុម Infinite កំលោះ L

៥. សមាជិក​ BTOB កំលោះ​ Yook Sungjae និង​កំលោះ​ Lee Minhyuk

៦. សមាជិក​ក្រុម VIXX កំលោះ Ravi

៧.Jinyoung

៨.តារាចម្រៀង​ Rapper Giriboy 

៩.តារា​ចម្រៀង​ Huh Gak 

១០.អតីត​សមាជិក​ U-Kiss កំលោះ Dongho

ប្រភព៖ KSTARLIVE

Telegram-Troryorng
https://t.me/troryorngmedia
Share.