ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ស្រវឹងស្រា ឈ្លោះប្រកែកគ្នាជាមួយសង្សារ ក្នុងរឿងប្រច័ណ្ឌ បែជាហក់លោតទឹកទន្លេសាប ប៉ងសម្លាប់ខ្លួន សំណាងល្អ ជួយស្រង់ទាន់ នាំយកទៅផ្ទះវិញ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅច្រាំងទន្លេសាប ត្រើយខាងកើត ក្បែរវត្តចាស់ ក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញ នារីខាងលើវ័យជាង២០ឆ្នាំ អង្គុយជុំគ្នាជាមួយសង្សារ ជជែកមួយសន្ទុះស្រាប់តែផ្ទុះកើតជម្លោះសម្តី រឿងប្រច័ណ្ឌ ដោយខឹងសង្សារ បណ្តើរស្រីថ្មី គ្រាដែលកំពុងស្រវឹងស្រាផង ស្រាប់តែចុះទៅលោតហក់ ចុះទឹកទន្លេសាប ប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋ រត់ចុះទៅលោតចាប់ស្រង់ឡើងមកវិញ។

នារីខាងលើដ្បិតស្រង់បានឡើងវិញមែន តែដោយសារស្រវឹងស្រា សន្លប់ស្តូកស្តឹង រួចបុរសជាសង្សារ នាំវិលត្រឡប់ទៅផ្ទះវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.