ក្រុមបាល់ទាត់ Al Hilal ម្ចាស់ជើងឯកលីគកំពូល Saudi Professional League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ១៨សម័យកាល កំពុងស្ថិតនៅកំពូលតារាងបណ្តោះអាសន្នគិតត្រឹមសប្តាហ៍ទី២១ នាំមុខ៧ពិន្ទុលើក្រុមលេខ២ Al Nassr របស់ Ronaldo។

បច្ចុប្បន្ន Al Hilal ក្រោមការដឹកនាំរបស់លោក Jorge Jesus ឆ្លងកាត់២១ប្រកួត ឈ្នះ១៩ ស្មើ២ មិនដែលចាញ់មាន ៥៩ពិន្ទុ ខណ: Al Nassr ឆ្លងកាត់២១ប្រកួត ឈ្នះ១៧ ស្មើ១ និងចាញ់៣ មាន៥២ពិន្ទុ ចំណែកឯលេខ៣ Al Ahli ឆ្លងកាត់២១ប្រកួត ឈ្នះ១២ ស្មើ៤ និងចាញ់៤ មាន៤៣ពិន្ទុ។

តារាងលីគកំពូលអារ៉ាប៊ីសាអូឌីត៖

គួរដឹងថាលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:ក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៨សម័យកាល ស្របពេល Al Nassr របស់ Ronaldo ធ្លាប់ឈ្នះពាននេះ ៩លើកផងដែរ៕

Share.