មានហេតុការ ភ្ញាក់ផ្អើលមួយកើតឡើងនៅព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២១នេះបន្ទាប់ពីគេ ប្រទះឃើញនារីម្នាក់ ចង. ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល លេខ៦ អគាលេខ ៦១ ក្នុងបរិវេណ សួនឧស្សាហកម្ម កាណាឌីយ៉ា  ស្ថិតក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ។

តាមប្រភព អ្នកដែលជួលបន្ទប់ក្បែរ កន្លែងកើតហេតុបានអោយដឹងថា កាលពីយប់មុន ពេល កើតហេតុ គេបានឃើញ និង លឺ នារីរងគ្រោះ ដែលមាន ឈ្មោះថា អុញ សុខលៀង ហៅ ( អៀង ) អាយុ២៥ឆ្នាំ ជាកម្មករ រោងចក្រ  មានស្រុកកំណើត នៅភូមប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រកែកឈ្លោះគ្នាជាមួយ ប្តី បន្ទាប់ពីឈ្លោះគ្នា រួចមក អ្នកទាំងពីរ ក៏បានគេងបន្ទប់ផ្សេងគ្នា ប្តីគេង បន្ទប់ផ្សេង រីឯ នារីខាងលើ គេងបន្ទប់ ខ្លួនដូចរាល់ដង។

លុះព្រឹកឡើង ដោយមានអ្នកមកហៅទៅធ្វើការរោងចក្រដូចសព្វមួយដង ក៏មិនឃើញ មានអ្នកឆ្លើយតប ចំណែកទ្វារវិញក៏មិនបានចាក់សោរ អ្នកជិតខាងនោះក៏សម្រេចចិត្តរុញទ្វារ រកមើល តែបែរជា ប្រទះឃើញ នារី រងគ្រោះ ឈ្មោះថា អៀង បាន ចង.ក សម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម សមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋានបានចុះ ស្រាវជ្រាវ ជុំវិញរឿងនេះផងដែរ  ៕

Share.