សិល្បៈជាតិ​៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ មាន​ការ​ភ្ញាក់​ផ្អើលជាង​ខ្លាំង​នៅពេល​ដែល​ អតីតម្ចាស់​មកុដ Miss Grand Phnom Penh ដទើប​តែ​លាលែង​តំណែង​ថ្មី​ៗ​​ កញ្ញាព្រះកាយ​ច័ន្ទ​ បាន​ចេញ​មក​បង្ហោះ​សារ​បែប​ក្ដៅ​ស្លឹក​ត្រចៀកនៅ​លើ​ផេក​របស់​ខ្លួន ដោយ​មាន​ខ្លឹមសារ​ចំៗ​មិនបញ្ឆិតបញ្ឆៀង​និយាយ​​សំដៅ​​ទៅ​កាន់​ផេក​មួយ ​។

សំណេររបស់​កញ្ញា​ព្រះកាយ​ ច័ន្ទ បាន​សរសេរថា​៖ «Page មួយ​ដែល​ល្អ​ក្រៅ​ រលួយ​ក្នុង​មួយ​នោះ​ ជួបគ្នា​ឆាប់ៗ​ ចិត្ត​ជា​ទេវទត្តមាត់ជា​ទេវតា…ចឺកាន់ ណាខា…ណងទា… ចៃរ៉ាយ… ណាក៏យ៉េ ដែល​ពាក្យ​ខាង​ក្រោយ​នេះ​ទំនង​ជា​សរសេរ​ភាសា​ខ្មែរ​សំនៀង​ថៃ​ មាន​ន័យថា​ ចាំជួបគ្នា​ណា អូនតឿ ចិត្ត​អាក្រក់​ មុខ​យ៉ាប់»

ត្បិត​មាន​អ្នក​គាំទ្រ​បាន​ចូលមក​ហាម​ឃាត់​មិន​ឱ្យ​កញ្ញា ព្រះកាយច័ន្ទ តបត ដោយ​សំណូមពរ​ឱ្យ​កញ្ញា​នៅស្ងៀម ទុក​ឱ្យ​រឿងរ៉ាវស្ងប់ស្ងាត់ក្ដី តែ​ព្រះកាយ​ច័ន្ទ នៅ​តែបន្ត​ចេញ​មក Live ដើម្បី​ដោះស្រាយ​និង​បកស្រាយ​ ​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែលខ្លួន​បាន​បង្ហោះ​នា​ពេល​កន្លង​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ដែរ​ ដែល​ហ្វេសប៊ុក​មាន​បញ្ហា​ធ្វើ​ឱ្យ​ការ​ Live នោះ​មាន​ការរអាក់រអួល​មិន​អាច​ដំណើរ​ការ​បាន​យ៉ាង​រលូន។

យ៉ាង​ណា​មិញ​អ្នក​តាម​ដាន​កំពុង​តែ​រងចាំ​មើល​ជា​បន្ត​ទៀត​ថា​តើ​នឹង​មាន​បញ្ហា​អ្វី​ នៅ​ពីក្រោយ​ការ​លាលែង​តំណែង​របស់​កញ្ញា​ព្រះកាយច័ន្ទ​? ហេតុអ្វី​មាន​លេច​ចេញ​ដំណឹង​ចចាមអារ៉ាម​ជា​ច្រើន​? ហើយ​កត្តា​អ្វី​ទើប​បណ្ដាល​ ​ឱ្យ​កើត​មាន​ទំនាស់​ផ្ទៃក្នុង​ និង​បញ្ហា​ចម្រូងចម្រាស​នៅ​ក្នុង​ចង្កោម​ស្រីស្អាត​ពី​កម្មវិធី​​ប្រកួត​ផ្សេងៗ​៕

Share.