សិល្បៈ​ជាតិ​៖ អ្នក​​គាំទ្រ​​វិស័យ​​ប្រកួត​​សម្រស់​​ជា​​ច្រើន​​បាន​​ដឹង​​ហើយ​ថា​ បវរកញ្ញា​ភេទ​ទី​៣ Miss Universe Trans Cambodia កញ្ញា ​ពេជ្រ គីរ៉ា បាន​ឈ្នះ​ title ឬ​មកុដ​ Queen universe Trans ​ពី​ប្រទេសឥណ្ឌា​កាល​ពេល​កន្លង​មក​។ ក្រោយ​ឈ្នះ​តំណែង​នេះ​ ទីផ្សារ​ការងារ​របស់​គីរ៉ា ហាក​់​មាន​សន្ទុះ​ហក់​ឡើង​យ៉ាង​ខ្លាំង​ រហូត​មាន​​ការងារសិល្បៈ​​ទាក់ទងមិន​ដាច់​ ហើយ​ថ្មីៗ​នេះ​ដែរ គេ​ឃើញ​កញ្ញា ពេជ្រ គីរ៉ា បាន​ចែក​រំលែក​ស្នាដៃ​សម្ដែង​ដំបូងរបស់​ខ្លួន​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​។

ស្នាដៃ​ដំបូង​របស់​ ពេជ្រ គីរ៉ា​ នេះ​គឺជា​ប្រភេទ​រឿង​ខ្លី មាន​ចំណងជើង​ថា​ «ខ្សែជីវិតភេទទី៣» ដែល​សាច់​រឿង​មាន​បង្កប់​ខ្លឹមសារអប់រំដូច​ការ​លើក​ឡើងរបស់​តួឯក​ស្រី​ប្អូន​ ពេជ្រ គីរ៉ា បាន​រៀបរាប់​​នៅលើ​ Caption ថា៖ «ស្នេហា​គ្រាន់តែជា​បង្អែម​សម្រាប់​ជីវិត​​ ញ៉ាំឆ្អែត​ហើយ​ក៏ណាយដែរ តែក្ដីបារម្ភ​ ការយកចិត្ត​ទុក​ដាក់ ភាពស្មោះត្រង់​ និង​ស្រលាញ់ ពិតប្រាកដ​ ប្រៀបដូច​ខ្យល់ដង្ហើមដែល​ខ្វះ​មិន​បាន​ ទោះ​ឋិត​ក្នុង​កាលៈទេសៈបែបណាក៏ដោយ​ ក៏​ត្រូវ​ផ្ដល់​ក្ដី​ស្រលាញ់​ឱ្យ​ខ្លួន​ឯង​ជា​និច្ច​។»

រឿង​ខ្លី​ និង​ជា​ស្នាដៃ​ដំបូង​របស់​កញ្ញា ពេជ្រ គីរ៉ា នេះ​ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី​ប្អូន​ កក្កដា សោភ័ណ្ឌ ​ធ្វើ​ឱ្យ​រឿង​នេះ​កាន់តែ​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​បន្ថែម​ផង​ដែរ។ បើ​តាម​ការ​លើក​ឡើង​ពី​ ពេជ្រ គីរ៉ា បាន​បញ្ជាក់​ថា បើសិនជា​ស្នាដៃ​ទីមួយ​របស់​ខ្លួន​មាន​ការ​គាំទ្រ​ច្រើន​នោះ​ ប្អូន​នឹង​បន្ត​ចេញ​ស្នាដៃ​ថ្មី​ដើម្បី​បម្រើអារម្មណ៍​ទស្សនិកជន​ជា​បន្តបន្ទាប់​ទៀត​៕

Share.