ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ បានរកឃើញក្រុមចំនួន ៣ហើយដែលបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះមានព្រះខ័នរាជស្វាយរៀង បឹងកេត និងវិសាខា។

ស្របពេលជំនួបរវាងក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកួតជាមួយគិរីវង់សុខសែនជ័យ ជើងទី២ នឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN ថ្ងៃពុធ ទី២៨ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ល្ងាច ខណ:ជើងទី១ គិរីវង់សុខសែនជ័យ ០-២ ភ្នំពេញក្រោន។

​លទ្ធផលប្រកួត សរុបទាំង២ជើង ៣គូផ្សេងទៀត ថ្ងៃទី១៧ និង ២១ ខែកុម្ភ: ឆ្នាំ២០២៤៖
– ណាហ្គាវើលដ៍ ១-១០ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានកំពង់ស្ពឺ
– ខេត្តព្រៃវែង ០-១ វិសាខា នៅកីឡដ្ឋានព្រៃវែង
– បឹងកេត ៨-៤ អាយ អេស អាយ ដង្កោសែនជ័យ ពហុកីឡដ្ឋានជាតិ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង
  • វិសាខា ប៉ះ ភ្នំពេញក្រោន ឬ គិរីវង់សុខសែនជ័យ៕
Share.