ជំនួបរវាង វិសាខា (ខ) ជួប​សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ ពានរង្វាន់​លីគលំដាប់ទី២ កម្ពុជា Cambodian League 2 នៅសប្តាហ៍ទី១៩ ជុំទី៣ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នឹង​បើក​ឱ្យ​អ្នកគាំទ្រ​ចូល​រួម​ទស្សនា​ដោយ​ស៊េរី។

ក្នុង​នោះ​ក្លិបបាល់ទាត់វិសាខា មានកិត្តិយសសូមជម្រាបថា ការប្រកួតរវាងក្រុម វិសាខា (ខ) និង​សមា​គម​កីឡា​បាល់ទាត់ ក្រសួងមហាផ្ធៃ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ដែល​ជាជំនួប​ចុង​ក្រោយ​នៅ​កីឡដ្ឋានព្រីនស៍ ​នឹងមិនធ្វើការលក់សំបុត្រចូលទស្សនាឡើយ។

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១៨៖

ដូច​នេះ​សម្រាប់​បងប្អូនអ្នកគាំទ្រ អាចចូលរួមទស្សនាការប្រកួតបានដោយសេរី។ កាល​ប្រកួត​ នឹង​វេលាម៉ោង ៣:៤៥ នាទីរសៀល នៅ​កីឡដ្ឋាន​ព្រីនស៍ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ដោយ​ សារ​ព័ត៌មាន​ត្រយង៕

Share.