ភ្នំពេញ​ក្រោន បាន​បន្ត​យក​ឈ្នះ​គិរីវង់​សុខសែនជ័យ នៅជើង​ទី២ នៃពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ ដូច​នេះក្រុមទាំង៤ ដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះមានព្រះខ័នរាជស្វាយរៀង បឹងកេត និងវិសាខា ភ្នំពេញក្រោន។

ជំនួបរវាងក្លិបបាល់ទាត់ភ្នំពេញក្រោន យកឈ្នះគិរីវង់សុខសែនជ័យ ជើងទី២ ធ្វើឡើងនៅកីឡដ្ឋាន Smart RSN ថ្ងៃពុធ ទី២៨ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុង​លទ្ធផល ១-០ ខណ:ជើងទី១ គិរីវង់សុខសែនជ័យ ០-២ ភ្នំពេញក្រោន (សរុបទាំង២ជើង ៣-០)។

កម្មវិធីប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង
  • វិសាខា ប៉ះ ភ្នំពេញក្រោន

ចំពោះការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើការប្រកួត ២ជើងដូចគ្នា ដោយ​ជើងទី១ ធ្វើត្រូវប្រកួតនៅថ្ងៃទី០៦ ខែមីនា និងជើងទី២ នឹងត្រូវប្រកួតនៅថ្ងៃទី១០ ខែ មេសា ខាង​មុខ ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្របាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់​ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕

Share.