កាប្រកួតពានរង្វាន់យុវជនស្វាយរៀង (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី១០ ដោយក្នុងនោះក្រុមទាំង១២នឹងបន្តប៉ះគ្នានៅចុងសប្តាហ៍នេះ។
កម្មវិធិប្រកួតសប្តាហ៍ទី១០
លទ្ធផលការប្រកួតសប្តាហ៍ទី៩
ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុមចូលរួមបែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ,ពូលគ,ពូលឃ,ពូលង,ពូលច,ពូលឆ,ពូលជ) ស្របពេលដែលការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ខេត្តស្វាយរៀង។
គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕