ក្រោយ​រក​ឃើញ​ក្រុម​ទាំង ៤​ដែល​បាន​កកកៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ នៃពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ ក្នុង​នោះ​មាន​ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា និងភ្នំពេញក្រោន។

ចំពោះការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើការប្រកួត ២ជើងដូចគ្នា ដោយ​ជើងទី១ ធ្វើ​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី០៦ ខែមីនា និងជើងទី២ នឹងត្រូវប្រកួតនៅថ្ងៃទី១០ ខែ មេសា ខាង​មុខ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឡើងវគ្គផ្ដាច់ព្រ័ត្របាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់​ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

កម្មវិធីប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤៖

  • បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ អូឡាំពិក វេលាម៉ោង ១៨:០០នាទីល្ងាច
  • វិសាខា ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ១៨:០០នាទីល្ងាច

កម្មវិធីប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤៖

  • ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង ១៨:០០នាទីល្ងាច
  • ភ្នំពេញក្រោន ប៉ះ វិសាខា នៅកីឡដ្ឋាន ស្មាត អអេសអិន វេលាម៉ោង ១៨:០០នាទីល្ងាច

ខាង​ក្រោម​នេះ​ជា​អតីត​ម្ចាស់​ជើង​ឯក​ដែល​នៅ​សល់​ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​មាន​ដូចជា៖

១) ព្រះខ័នរាជស្វាយរៀង ធ្លាប់​ឈ្នះ​៤សម័យកាល (២០១១,២០១២,២០១៥,២០១៧)
២) វិសាខា ធ្លាប់​ឈ្នះ​៣សម័យកាល (២០២០,២០២១,២០២២)
៣) ភ្នំពេញក្រោន ធ្លាប់​ឈ្នះ​២​សម័យកាល (២០០៨,២០០៩)
៤) ណាហ្គាវើល ធ្លាប់​ឈ្នះ​១សម័យកាល (២០១៣)
៥) បឹងកេត ធ្លាប់​ឈ្នះ​១​សម័យកាល (២០១៩)

ចំណែក​​ក្រុម​ខេមរាកីឡា ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​កាល​ពី​រដូវកាល​ទី១ ក្នុង​ឆ្នាំ​២០០៧ កន្លង​ទៅ​បាន​រំសាយ​ក្លិប​បាត់​ទៅ​ហើយ៕

Share.