តាកែវ ៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ ដោយសារទុស្សេចរន្តភ្លើង ខណៈដែលម្ចាស់មិននៅផ្ទះ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិជើងកូត ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ។

ម្ចាស់ផ្ទះឈ្មោះ នី ជីវ័ន្ត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ ជាតិ មិនា អាយុ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ ។ ផ្ទះដែលទទួលរងអគ្គិភ័យឆាបឆេះខ្ទេច សង់ពីឈើប្រក់សុូប្រូសុីម៉ង់ត៍ ទំហំ៦ម៉ែត្រx៨ម៉ែត្រ ឆេះអស់ទាំងស្រុង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រាដែលម្ចាស់ជាប់រវល់ចេញទៅក្រៅ ស្រាប់តែទុស្សចរន្តអគ្គិសនី ភ្លើងឆេះរាលពេញផ្ទះ សន្ធោសន្ធៅ អស់ទ្រព្យសម្បត្តិទាំងស្រុង។

គ្រោះអគ្គិភ័យខាងលើ កើតឡើងត្រូវបានបងប្អូនប្រជាពលរដ្ឋ ក្បែរខាងជួយជះទឹកដែរតែមិនអាចទប់ទល់បាន សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងរបស់អធិការដ្ឋានស្រុក ចេញទៅបាញ់ទឹកពន្លត់ភ្លើង ៕

Share.