ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ខណៈដែលមានជម្ងឺប្រចាំកាយ ឆ្លៀតពេលដែលកូនចៅមិននៅផ្ទះ សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិនា ឆ្នាំ ២០២៤ ស្ថិតនៅផ្ទះសង់ថ្មី តាមផ្លូវបេតុងក្នុងភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ទេព វរៈ ភេទប្រុស អាយុ៧៣ឆ្នាំ មន្ត្រីចូលនិវត្តន៍ រស់នៅផ្ទះកើតហេតុ មានស្រុកកំណើរនៅផ្ទះលេខ៦០១ ភូមិព្រែកអាទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះមានជម្ងឺប្រចាំកាយ ច្រើនមុខ ហើយមុនកើតហេតុ ខណៈដែលកូនចៅមិននៅផ្ទះ បែជាសម្រេចបញ្ចប់ជីវិតដោយយកខ្សែចងកភ្ជាប់ទ្វារ បណ្តាលឱ្យស្លាប់ រហូតដល់កូនៗវិលមកដល់ផ្ទះវិញទើបប្រទះឃើញ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ ចុះទៅពិនិត្យកោសក្យវិច័យ ឃើញថាពិតជាសម្លាប់ខ្លួនដោយចងកពិតប្រាកដ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.