បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋាន កងរាជអា វុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណី ហិង្សា ដែលប្រព្រឹត្តកាលពីវេលា ម៉ោង០១និង០០នាទី ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២ ០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ជនសង្ស័យឈ្មោះ  គួយ ថាវី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ននៅភូមិសាមគ្គីមា នជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះឈ្មោះ ស្រ៊ន ស៊ីវហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យ បានចូលហ៊ុនគ្នាបើកខារ៉ាអូខេដែលមាន ឈ្មោះ JASSMINE បានរយៈពេលប្រហែល០១ឆ្នាំ។ ហើយ ម្ចាស់ក្រុមហ៊ុនតែងតែឈ្លោះប្រកែកគ្នារឿងភាគហ៊ុន ដោយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០ ២៤ វេលាម៉ោងប្រហែល១៨ និង៣ ០នាទី ជនរងគ្រោះនិងប្រពន្ធ បានទៅត្រួតពិនិត្យកា រងារនៅកន្លែងខារ៉ាអូខេ ហើយបានជួបជាមួយឈ្មោះ គួយ ថាវី សែលជាជនសង្ស័យ កំពុងត្រួតពិនិត្យការងារ លុះដល់វេលាម៉ោងប្រហែល០ ១និង០០នាទី យប់ចូលថ្ងៃទី២៨ ខែកុម្ភៈ ជនរងគ្រោះបានទៅ ត្រួតពិនិត្យនៅខារ៉ាអូខេម្តងទៀត ហើយបានចូលទៅនិយាយការងារនៅបន្ទប់ ស្រាប់តែជនសង្ស័យ ដើរចូលមកតាមក្រោយ វាយជនរងគ្រោះចំនួន០១ដៃត្រូវចំសៀតផ្កា បណ្តាលឱ្យបាត់បង់ស្មារតី និង បន្តវាយជាច្រើនដៃទៀត ព្រមទាំងចាប់ក្បាល ជនរងគ្រោះ បោកទៅជញ្ជាំងបណ្តាលឱ្យសន្លប់។ ក្រោយ ពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដ ល់កន្លែងកើ តហេតុ តែរកជនសង្ស័យពុំឃើញ រហូតដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យ បានចូលខ្លួនម កបំភ្លឺនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតថា ខ្លួនពិតជាបាន ប្រើហិង្សាទៅ លើជនរងគ្រោះខាងលើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពិតប្រាកដមែន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីស្ដាប់ចម្លើយសារភាព លោក បានចាត់ ឱ្យកម្លាំងជំនា ញធ្វើកំណត់ហេតុឃាត់ ហើយកសាងសំណុំរឿង តាមនីតិវិធីបញ្ជូន មកបញ្ជាការដ្ឋា នកងរាជអាវុធហ ត្ថខេត្តចាត់ការបន្ត។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ  កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃព្រហស្បត៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ  ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទ៖ប៉ោយប៉ែត

Share.