ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ​នឹង​ចាប់​ផ្ដើមប្រកួតនៅមណ្ឌលទី២ ​ថ្ងៃនេះ ក្នុង​ខេត្តសៀមរាប ដែល​មាន​ចំនួន ៩ក្រុមចូល​រួម​ ចាប់ពីម៉ោង៨:០០នាទីព្រឹកតទៅ នៅទីតាំង តារាងបាល់ទះ ១៦៨ស្ពត។

សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​បង្ហាញនូវរូបមន្តនៃក្លឹបដែលត្រូវប្រកួតកម្មវិធីប្រកួតមណ្ឌលសៀមរាបកម្មវិធីនេះ និងធ្វើការប្រកួតនៅថ្ងៃស្អែកទី០២-០៣ ខែមីនា ឆ្នាំ២០២៤ នៅតារាងបាល់ទះ ១៦៨ ស្ពត មាន​ដូច​ខាង​ក្រោម៖

ក្រុមចំនួន៩ ដែល​ចូលរួមការប្រកួតនៅមណ្ឌលសៀមរាប នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 រួមមាន៖

១. ក្លិបកីឡាបាល់ទះ យុវជនសៀមរាប
២. ក្លិបវិទ្យាល័យសម្តេចឪ
៣. ព្រះវិហារយូណៃធីត
៤. ក្រុមកីឡាបាល់ទះឃុំត្បែង
៥. ក្លិបកីឡាបាល់ទះ អាចារ្យលាក់
៦. ក្លិបកីឡាបាល់ទះលោកតាឌីព្រះវិហារ
៧. ស្នងការដ្ឋាន ន.ប ខេត្តឧត្តរមានជ័យ
៨. ក្លិបកងពលធំអន្តរាគមន៍លេខ៣ (B)
៩. ស្នងការដ្ឋាន ន.ប ខេត្តសៀមរាប

សូម​បញ្ជាក់ នេះ​​គោលដៅទី២ ក្នុង​ចំណោម​ទាំង ៥ ដែលគ្រោងរៀបចំពាន WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ធំៗ មាន ភូមិភាគទី១ គឺភូមិភាគបាត់ដំបង ភូ​មិភាគទី២ គឺភូមិភាគសៀមរាប ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ភូមិភាគ​ទី៤ គឺព្រៃវែង និងចុងក្រោយភូមិភាគខេត្តព្រះសីហនុ។

ខណ:ភូមិភាគទី១ គឺភូមិភាគបាត់ដំបងដែលយើងចាប់ផ្ដើមនៅថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានបណ្ដាលខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ ដោយ​បាន​រកឃើញម្ចាស់ជើងឯកគឺ បានទៅលើ ក្លិបកីឡាបាល់ទះបាត់ដំបង

Share.