ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីកើតមានទំនាស់សម្តីជាមួយប្រពន្ធ ឃើញឱកាសស្ងាត់ចេញទៅប៉ុនប៉ងបញ្ចប់ជីវិតខ្លួនដោយចងក តែមិនស្លាប់ បន្ទាប់ពីក្រុមគ្រួសារចេញទៅឃើញទាន់ កាត់ខ្សែទម្លាក់ចុះ ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍ខាងលើបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពគ្រាន់តែឱ្យដឹងថា ផ្តើមចេញពីទំនាស់ក្នុងគ្រួសារ រវាងបុរសជាប្តីនិងប្រពន្ធ ស្រាប់តែភាគីខាងប្តីបែកគំនិតគិតខ្លី គ្រាដែលក្រុមគ្រួសារកំពុងដេកលង់លក់នៅឡើយ កាន់ក្រមាដើរចេញទៅខាងមុខផ្ទះចងកប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង តែមិនបានសម្រេច បន្ទាប់ពីក្រុមគ្រួសារចេញមកទាន់ឃើញ កាត់ខ្សែក្រមាទម្លាក់ចុះ គ្រាន់តែរងរបួស។បុរសចិត្តស្រាលខាងលើមានឈ្មោះ ចាន់ សុភក្តិ អាយុ៤២ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។

ក្រោយកើតហេតុ បុរសខាងលើត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.