ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានបញ្ហា វិប្បត្តិអ្វី បានជាជិះម៉ូតូទៅហក់លោតទម្លាក់ខ្លួនពីលើស្ពានព្រែកថ្លឹង ប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់ ប៉ះជាមួយដុំថ្ម រងរបួសបាក់ដៃ បាក់ជើង សន្លប់ឈឹង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្ពានព្រែកថ្លឹង ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសរងគ្រោះ មិនស្គាល់អត្តសញ្ញាណ មានវ័យជាង៤០ឆ្នាំ មិនដឹងថាផ្ទះសម្បែង កូនចៅនៅដល់ណា ហើយមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ទៅឈប់លើស្ពានហើយហក់លោតចុះទៅក្រោម ប៉ុនប៉ងសម្លាប់ខ្លួន មិនដឹងថាមានបញ្ហារឿងអ្វី តែមិនស្លាប់ ខាងក្រោមសុទ្ធតែដុំថ្ម បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បាក់ដៃបាក់ជើង សន្លប់ឈឹង ។

ក្រោយកើតហេតុ ពលរដ្ឋហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ បន្តស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.