ជំនួបរវាង វិសាខា (ខ) ជួប​សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ ពានរង្វាន់​លីគលំដាប់ទី២ កម្ពុជា Cambodian League 2 នៅសប្តាហ៍ទី១៩ ជុំទី៣ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នឹង​បើក​ឱ្យ​អ្នកគាំទ្រ​ចូល​រួម​ទស្សនា​ដោយ​ស៊េរី។ កាល​ប្រកួត​ នឹង​វេលាម៉ោង ៣:៤៥ នាទីរសៀល នៅ​កីឡដ្ឋាន​ព្រីនស៍ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ដោយ​ សារ​ព័ត៌មាន​ត្រយង។

ក្នុង​នោះ​ក្លិបបាល់ទាត់វិសាខា នឹង​បើកអោយ​អ្នកគាំទ្រចូល​រួម​ទស្សនាផ្ទាល់​ការប្រកួតរវាងក្រុម វិសាខា (ខ) និង​សមា​គម​កីឡា​បាល់ទាត់ ក្រសួងមហាផ្ធៃ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ដែល​ជាជំនួប​ចុង​ក្រោយ​នៅ​កីឡដ្ឋានព្រីនស៍ ​នឹងមិនធ្វើការលក់សំបុត្រចូលទស្សនាឡើយ។

សម្រាប់​លទ្ធផល​ប្រកួត​នៅ​ថ្ងៃទី០២ មីនា ២០២៤ ក្រុមបាល់ទាត់ឡាយហ្វ បានត្រឹមចែគ្នាម្នាក់១ពិន្ទុ ជាមួយក្រុមសៀមរាប ដោយលទ្ធផល ១-១ ខណៈក្រុមអាយអេស អេស អាយ ដង្កោសែនជ័យ ចាញ់ក្រុមយុវជនជាតិបាទី ដោយលទ្ធផល ៤-១ នៃការប្រកួតពានរង្វាន់លីគទី២ កម្ពុជា (Cambodian League 2) រដូវកាល ២០២៣-២៤៕

Share.