លោក វី លីកា គ្រូបង្វឹកក្រុមវិសាខា (ខ) របស់ក្រុម​បាល់ទាត់វិសាខា ខ បានបង្ហាញចំណាប់អារម្មណ៍ ជុំវិញការប្រកួតចុងក្រោយ នៅកីឡដ្ឋានព្រីនស៍ នៃពានរង្វាន់ Cambodian League 2 2023/24 ជាមួយសមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃនេះ។


លោក វី លីកា បាន​និយាយថា៖ យើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតចុងក្រោយនៅកីឡដ្ឋានព្រីនស៍ ក្នុងការប្រកួតលីគទី២ រដូវកាលនេះ ហើយពួកយើងមានការប្ដេជ្ញាចិត្ត នឹងខំប្រឹងឲ្យអស់ពីសមត្ថភាព លេងនៅលើទីលាន ក្នុងការប្រកួតចុងក្រោយ ជាមួយក្រសួងមហាផ្ទ ដើម្បីដណ្ដើមជ័យជម្នះលើទឹកដីរបស់ពួកយើង។


លោកបន្ថែមថា ដោយសារការប្រកួតនេះ ពួកយើងមិនមានលក់សំបុត្រ បើកឲ្យចូលទស្សនាដោយសេរី ខ្ញុំសង្ឃឹមថា បងប្អូនអ្នកគាំទ្រនឹងអញ្ជើញចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ ក្រុមទាំងពីរ ពិសេសអ្នកគាំទ្រវិសាខា និងដើម្បីរួមចំណែកលើកស្ទួយ ការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា។

បញ្ជាក់៖ ការប្រកួតនេះ មិនមានការលក់សំបុត្រឡើយ ដោយបងប្អូនអាចចូលរួមទស្សនាបានដោយការប្រកួតបានដោយសេរី។ កាល​ប្រកួត​ នឹង​វេលាម៉ោង ៣:៤៥ នាទីរសៀល នៅ​កីឡដ្ឋាន​ព្រីនស៍ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ដោយ​ សារ​ព័ត៌មាន​ត្រយង៕

Share.