ភ្នំពេញ៖ យុវជន២នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយលោតទឹកពីស្ពានជ្រោយចង្វារសម្លាប់ខ្លួនខណៈពួកគេចេញពីស្រុកមកភ្នំពេញ រកកាងារធ្វើមិនបានហើយណាមួយម្តាយកាត់កាលចោលទៀត។ ករណីខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២:១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ខែមិនា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះ ចិន ចិ ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ យុវជនរងគ្រោះទី២ មានឈ្មោះ គឹម សាវ័ន រសនៅភូមិឃុំនិងខេត្តជាមួយគ្នា។
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលសង្កែរក្នុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីនារីជាសង្សារជនរងគ្រោះ ម្នាក់បានប្រាប់ឱ្យដឹងថា ដោយយុវជនរងគ្រោះទាំងពីនាក់នោះបានចេញមកពីខេត្តឧត្តរមានជ័យ ដូចគ្នាហើយមកភ្នំពេញដើម្បីរកការងារធ្វើតែរកមិនបានរួចក៏បានទាក់ទងទៅក្រុមគ្រួសារបែរជាក្រុមគ្រួសារមិនទទួលស្គាល់ និងកាត់កាលចោល ទើបយុវជនម្នាក់បានសរសេរៀបរាប់នាងជាសង្សារ ថា កុំខឹងស្តាយបង ដែលបងមិនបានលាអូនហើយក៏នាំគ្នាដើរថ្មើជើងមកលើស្ពានជ្រោយចង្វារបញ្ចប់ជីវិតទាំង២នាក់ ដោយលោតសម្លាប់ខ្លួនតែម្ដងទៅបន្សល់ទុកតែស្បែកជើង២គូនិងសម្ភារៈមួយចំនួន។ ពេលនោះដែរពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏នាំគ្នាឈុបមើលហើយរាយការទៅសមត្ថកិច្ចនិងនារីជាសង្សារមកកន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយកើតហើយខាងលើនារីជាសង្សារម្នាក់ក៏បានមកដល់រួចក៏យកអត្តសញ្ញាណប័ណ្ណទូរសព្ទនិងសម្ភារៈមួយចំនួនរបស់ជនរងគ្រោះទៅរក្សាទុកដើម្បីទាក់ទងទៅក្រុមគ្រួសារឲ្យទទួលដំណឹងខាងលើនេះផងដែរ៕

អត្ថបទ៖ ត្រយងតូច

Share.