​ពានរង្វាន់​បាល់ទាត់ AFC Champion League 2023-24 ដែល​ជា​ពានរង្វាន់​ក្លិប​ធំ​ជាង​គេប្រចាំ​ទ្វីប​អាស៊ី បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ស្របពេល Al Ain របស់អារ៉ាប់រួម បានយកឈ្នះ Al Nassr របស់អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ១-០ ជើងទី១ នៅកីឡដ្ឋាន Hazza bin Zayed កាលពីរាត្រីថ្ងៃទី៣ ឈានចូលព្រឹកថ្ងៃទី៤ ខែមីនា។

វគ្គ៨ក្រុមចុងក្រោយ AFC Champions League៖

  • ថ្ងៃទី៤ ខែមីនា Al Ain (អារ៉ាប់រួម) ១-០ Al Nassr (អារ៉ាប៊ីសាអូឌីត)។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖

  • ថ្ងៃទី៥ ខែមីនា Jeonbuk Hyundai Motors (កូរ៉េខាងត្បូង) ប៉ះ Ulsan Hyundai (កូរ៉េខាងត្បូង)
  • ថ្ងៃទី៥ ខែមីនា Shandong Taishan (ចិន) ប៉ះ Yokohama F. Marinos (ជប៉ុន)
  • ថ្ងៃទី៥ ខែមីនា Al Hilal (អារ៉ាប៊ីសាអូឌីត) ប៉ះ Al Ittihad (អារ៉ាប៊ីសាអូឌីត)។

ពានរង្វាន់ AFC Champions League 2023 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា​២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

ពានរង្វាន់ AFC Champions League បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៦-៩៧ ហើយ​ក្រុម​ Al-Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯកច្រើន​ជាង​គេ​គឺចំនួន ៤លើក ខណ:​ក្រុម​ Pohang Steelers របស់​កូរ៉េខាងត្បូង បាន​៣ដង​ម្នាក់៕

Share.