ភ្នំពេញ ៖ ស្ត្រីវ័យជាង៤០ឆ្នាំម្នាក់ មិនដឹងថាមានបញ្ហាផ្លូវចិត្តរឿងអ្វី បានសម្រេចទៅបញ្ចប់ជីវិតខ្លួនឯង ដោយលោតពីលើស្ពានព្រះមុន្នីវង្សថ្មី ទៅប៉ះជើងសសរគ្រឹះ បោកបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ផ្អើលអស់អ្នកដំណើរ សមត្ថកិច្ច ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៤ នៅស្ពានព្រះមុន្នីវង្សថ្មី ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង៤០ឆ្នាំ មិនទាន់ដឹងថា មានបញ្ហាផ្លូវចិត្ត ឬវិប្បត្តិរឿងអ្វី បានជាគិតខ្លី លោតពីលើស្ពានព្រះមុន្នីវង្ស ទៅប៉ះជើងសសរគ្រឹះ បណ្តាលឱ្យបោកស្លាប់ភ្លាមៗនៅកន្លែង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.