ភ្នំពេញ ៖ ស្ត្រីម្នាក់មានបញ្ហាផ្លូវចិត្ត លេបថ្នាំងងុយដេកអស់៥គ្រាប់ ដើម្បីរំងាប់អារម្មណ៍ ផ្ទុយទៅវិញ ស្រាប់តែប្រតិបត្តិកម្ម ប្រកាច់បែកពពុះមាត់ សន្លប់បាត់ស្មារតី ផ្អើលក្រុមគ្រួសារ អ្នកជិតខាង ។ចហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៤ នៅផ្ទះជួល តាមផ្លូវជាតិលេខ៣ ក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្ត្រីអ្នកជម្ងឺមាន ឈ្មោះ ស្រី ឆេងទី អាយុ២៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមក្រុមគ្រួសារបានឱ្យដឹងថា ស្ត្រីខាងលើមានបញ្ហាផ្លូវចិត្ត គិតច្រើន ដេកមិនលក់ តែមិនបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យគាត់ពិបាកចិត្តនោះទេ ស្រាប់តែទៅទិញថ្នាំងងុយដេក BROMALEX ចំនួន១០គ្រាប់ ថ្នាំឈឺក្បាលចំនួន១០គ្រាប់ យកមកទុកប្រើ ហើយគ្រាដែលលេបពេលនេះ ថ្នាំ ងងុយដេកចំនួន៤គ្រាប់ ថ្នាំឈឺក្បាលចំនួន១គ្រាប់ មួយសន្ទុះក្រោយមក បែជាប្រតិកម្មថ្នាំ បែកពពុះមាត់ សន្លប់បាត់ស្មារតី ផ្អើលទាំងអ្នកជិតខាងជួយ ទាក់ទងរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.