ភ្នំពេញៈ ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆេះបន្ទប់ការិយាល័យ ជនជាតិចិនយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រខាងត្បូងប្រមាណ១០០ម៉ែត្រពីច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកម្មករដែលស្នាក់នៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញអណ្ដាតភ្លើងឆាបឆេះចេញពីបន្ទប់ការិយាល័យជាន់ទី១ ឃើញដូចច្នេះគាត់និងកម្មករដែលធ្វើការជាមួយគ្នាបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ដែរតែមិនរលត់ បែជាឆាបឆេះកាន់តែខ្លាំងឡើងៗ ទើបពួកគាត់បានទាក់ទងទៅសមត្ថកិច្ចហៅរថយន្ត ពន្លត់អគ្គីភ័យជួយអន្តរាគមន៍។

ក្រោយទទួលបានពត៌មានភ្លាមខាងរថយន្តពន្លត់អគ្គីចេញឡានទឹកចំនួន៥គ្រឿងជួយអន្តរាគមន៍ ហើយបាញ់អោយរលត់ទៅវិញនៅវេលាម៉ោង១១យប់នៅថ្ងៃដដែល។ ក្នុងហេតុការណ៍ខាងលើនេះមិនបណ្តាលអោយមានអ្នករងរបួសនះទេ ហើយក៏មិនរាលដាល់ឆេះដល់បន្ទប់ផ្សេងៗដែរ គ្រាន់តែខូចខាត សម្ភារះ ក្នុងបន្ទប់ការិយាល័យជនជាតិចិនមួយចំនួ។

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.