ការប្រកួត​ពានរង្វាន់លីគទី២កម្ពុជា Cambodian League 2 រដូវកាលឆ្នាំ ២០២៣-២៤ បានឈានដល់សប្តាហ៍ទី២០ហើយ ខណ:នៅរសៀលថ្ងៃសុក្រ ទី៨ ខែមីនា ក្រុមបាល់ទាត់ Tiffy Army (ខ) នឹងត្រូវបើកទ្វារកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ ទទួលក្រុម ISI ដង្កោសែនជ័យ (ខ) ម៉ោង ៣:៤៥រសៀល។

បច្ចុប្បន្នក្រសួងមហាផ្ទៃ កំពុងស្ថិតនៅកំពូលតារាងនៃលីគលំដាប់ទី២កម្ពុជា បណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១៧ប្រកួត ឈ្នះ១០ ស្មើ៤ និងចាញ់៣ មាន៣៤ពិន្ទុ ខណ:លេខ២ គឺក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ១៦ប្រកួត ឈ្នះ១០ ស្មើ៣ ចាញ់៣ មាន៣៣ពិន្ទុ តែនៅសល់១ប្រកួតក្នុងដៃ។

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១៩៖

កម្មវិធីប្រកួត Cambodian League 2 សប្តាហ៍ទី២០៖

  • ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ Tiffy Army (ខ) ប៉ះ ISI ដង្កោសែនជ័យ (ខ) នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ម៉ោង ៣:៤៥រសៀល
  • ថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤ សៀមរាប ប៉ះ វិសាខា (ខ) នៅកីឡដ្ឋានស្វាយធំ ម៉ោង ៣:៤៥រសៀល
  • ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ឡាយហ្វខេត្តព្រះសីហនុ ប៉ះ យុវជនជាតិបាទី (U18) នៅកីឡដ្ឋានឡាយហ្វខេត្តព្រះសីហនុ ម៉ោង ៦:០០ល្ងាច៕

ដូច្នេះសប្តាហ៍ទី២០នេះ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មិនមានការប្រកួតនោះទេ មូលហេតុដោយសារតែក្រុមនៅលីគ២ មានតែ៧ក្រុមប៉ុណ្ណោះ ក្រោយ Angkor City ដកខ្លួនចេញ៕

Share.